ព័ត៌មានជាតិ

បុរសរថយន្តសង្ស័យបើកគេចម៉ូតូ ជ្រុលចង្កូតទៅបុកក្បាលនាគពុះទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: កាលពីវេលាម៉ោង ២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា​ ឆ្នាំ២០២២ មានករណីបុរសរថយន្តសង្ស័យបើកគេចម៉ូតូ ជ្រុលចង្កូតទៅបុកក្បាលនាគពុះទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង និងស្ទូចរថយន្តខាងលើ យកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់