ព័ត៌មានជាតិ

សិស្សសាលាម្នាក់យកខ្សែបញ្ចូលទូរសព្ទ័ចង.កសម្លាប់ខ្លួនដោយខឹងម្តាយស្តីប្រដៅ

ព្រះសីហនុៈ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់បានចង.ក សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងផ្ទះ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ឈិន ឡាយ ហៀង ជាសិស្ស សាលា បានយកខ្សែបញ្ចូលទូរសព្ទ័ មកចងព្យួរ.ក ខ្លួនឯងទៅនឹងចម្រឹងបង្អួច បន្ទប់បណ្តាលអោយស្លាប់នៅនឹងកន្លែង។ បើតាមរបាយការណ៍សមត្ថកិច្ចដែលដកស្រង់ពីសាច់ញាតិថា មូល ហេតុ ដោយសារខឹងម្តាយស្តីប្រដៅ ។ បច្ចុប្បន្នសាកសពត្រូវបានឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់