ព័ត៌មានជាតិ

ប្រើល្បិចសុំជាងម៉ូតូបព្ចូាលថ្មទូរសព្ទឃើញឪកាសល្អធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

​ព្រះសីហនុ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបានឲ្យដឹងថា កាលពីថ្ងៃទី​១១ ខែ​ឧសភា​ ឆ្នាំ​២០២៣​ វេលាម៉ោង ១៧.០០ នាទីកម្លាំងនគរបាលស្រុកកំពង់សីលា​ បានទទួលពត៌មានពីប្រជាពលរដ្ឋ ថាមានករណីចោរពីរនាក់លួចទូរស័ព្ទ ០១គ្រឿង ពីជាងជួសជុលម៉ូតូ នៅចំនុចភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា រួចបានជិះម៉ូតូ ០១គ្រឿងឆ្ពោះទៅទិសដៅខេត្តព្រះសីហនុ។ ក្រោយពីទទួលពត៌មានភ្លាម កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបានធ្វេីការប្រដេញ​តាមជនសង្ស័យ ស្ទាក់ឃាត់ខ្លួនបាន ០២ នាក់ :
១/ឈ្មោះ​ ផា សានី (ហៅ​ សាន់)​ ភេទប្រុស​ អាយុ២០ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិខ្នាយខាងលិច ឃុំដំណាក់សុក្រម ស្រុកដងទង់ ខេត្តកំពត ។
២/ ឈ្មោះ សាញ់ វិច្ឆិកា (ហៅ​ គូ)​ ភេទប្រុស​ អាយុ១៥ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃឈើនាង ឃុំបានាវ ស្រុកឈូក ខេត្តកំពត ។
​ ក្រោយពីផ្នែកជំនាញព្រហ្មទណ្ឌ បានសាកសួរនិងធ្វើការស្រាវជ្រាវ ជនសង្ស័យបានសារភាពថា​ មុនពេលកើតហេតុ ឈ្មោះ ផា សានី បានបើកម៉ូតូ ០១គ្រឿង ឌុបឈ្មោះ សាញ់ វិច្ឆិកា ចេញពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ដើម្បីរកការងារធ្វើ លុះជិះមកដល់កន្លែងកើតហេតុ ខ្លួនបានឈប់ម៉ូតូ ហើយបានបើកមើលប្រេងម៉ាសុីនឃើញអស់ ក៏ប្តូរប្រេងម៉ាសុីននៅជាងនោះ បន្ទាប់មកឈ្មោះ សាញ់ វិច្ឆិកា ក៏សុំជាងម៉ូតូបញ្ចូលថ្មទូរស័ព្ទ ពេលប្តូរប្រេងម៉ាសុីនហើយ ជាងប្រាប់ថាអស់ប្រាក់ចំនួន ២២,០០០រៀល ឈ្មោះ ផា សានី បានហុចលុយទៅឲ្យជាងម៉ូតូ ក្រដាសប្រាក់ ៥០,០០០រៀល ពេលនោះគាត់គ្មានលុយអាប់ក៏ដើទៅដូលុយក្បែនោះ ពេលមានឱកាសល្អ ឈ្មោះ សាញ់ វិច្ឆិកា បានលួចទូរស័ព្ទ ០១គ្រឿងម៉ាកOPPOរបស់ជាងម៉ូតូ រួចជិះចេញឆ្ពោះទៅខេត្តព្រះសីហនុតែម្តង។
ករណីនេះផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ដើម្បីបន្តតាមនិតិវិធី ។
ចំពោះទូរស័ព្ទ០១គ្រឿង ដែលជនសង្ស័យបានលួច ផ្នែកជំនាញ បានប្រគល់ទៅឲ្យម្ចាស់ដើមវិញ ។

មតិយោបល់