(ភ្នំពេញ)៖ ឆាប់ៗខាងមុខនេះ ប្រទេសកម្ពុជា នឹងផ្ញើរសារចូលរួមរំលែកទុក្ខ ប្រទេសឥណ្ឌា ក្រោយពីមនុស្សជាច្រើននាក់ បាត់បង់ជីវិត ដោយសារការឆេះព្រះវិហារ។
អ្នកនាំពាក្យ ទីស្តីការខណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងតាមទូរស័ព្ទប្រាប់ Post News នៅមុននេះបន្តិចថា ឆាប់ៗនេះ កម្ពុជានឹងផ្ញើរសារចូលរួមរំលែកទុកប្រទេសឥណ្ឌា។ បើតាមលោកផៃ ស៊ីផាន់ ៖ «កម្តុជា នឹងផ្ញើរចូលរួមរំលែកទុក ឥណ្ឌា ប៉ុន្តែយើងមិនកំនត់ពេលវេលាទេ»។
លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ឥណ្ឌា និង កម្ពុជា កំពុងមានទំនាក់ទំនងល្អ ដូចប្រទេសដ៍ទៃទៀត ហើយកម្ពុជាមានការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្ស ជាង ១០០នាក់។
គួរបញ្ជាក់ថា នៅក្នុងបណ្តាញសង្គម Twitter របស់នាយករដ្ឋមន្ត្រីឥណ្ឌា របស់លោក ណារិន ដ្រាម៉ូឌី បានសរសេរថា៖ «វាជាក្តីរន្ធត់ និងតក់ស្លុត ក្នុងបេះដូង» ក្រោយពីដឹងហេតុការណ៍ភ្លាម លោក ដ្រាម៉ូឌី បានធ្វើដំណើរ តាមយន្តហោះយោធាពិសេស ព្រមទាំងក្រុមគ្រូពេទ្យ ១៥នាក់ ដើម្បីទៅពិនិត្យ និងសង្រ្គោះអ្នកជំងឺ នៅមន្ទីរពេទ្យ ជាបន្ទាន់។
គិតមកទល់ពេលនេះ មានប្រទេសជាច្រើន នៅលើពិភពលោក បានផ្ញើរសារចូលរួមរំលែកទុក្ខ ឥណ្ឌា ក្នុងនោះមានប្រទេស អង់គ្លេស បាគីស្ថាន រួមនឹងប្រទេសកម្ពុជា ជាដើម៕
មតិយោបល់