ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរ៉េចង្កូតបុកចូលរោងការបណ្តាលអោយមានមនុស្សរងរបួស៧នាក់…

ព្រៃវែង:នៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2023 វេលាម៉ោង 20 និង 30 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចមុខផ្ទះសំណាក់ផ្កាយព្រឹក លើផ្លូវជាតិលេខ 11 ស្ថិតនៅក្នុងភូមិស្គរដាចសង្កាត់ តាកោក្រុងព្រៃវែង ខេត្តព្រៃវែង ( រវាងរថយន្តបើកស្របគ្នាពីលិចទៅកើតហើយរថយន្តដែលបើកពីក្រោយទៅបុករថយន្តដែលបើកខាងមុខបន្ទាប់មករថយន្តដែលបើកពីក្រោយក៏រេចង្កូតទៅបុករថយន្ដដែលឈប់ស្ងៀមជាយផ្លូវចំនួន ៥ គ្រឿង )
1/ រថយន្តម៉ាក ford ពណ៌ ស ស្លាកលេខភ្នំពេញ 2BD 778 7 ( បើកពីក្រោយ )អ្នកបើកឈ្មោះស៊ុន ស៊ីថា ភេទប្រុសអាយុ 41 ឆ្នាំរស់នៅភូមិពោធិចិន្ដាំឃុំ ស្វាយអន្ទរស្រុក ស្វាយអន្ទរខេត្តព្រៃវែង រងរបួសធ្ងន់ ។
2/ រថយន្តបើកខាងមុខម៉ាកបាឡែន ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AQ 7758 អ្នកបើកឈ្មោះ វន្នីសូដា ភេទប្រុស អាយុ 33 ឆ្នាំរស់នៅភូមិ ព្រងើយទី 1 ឃុំថ្មពូនស្រុកកញ្ជ្រៀច ខេត្តព្រៃវែង រងរបួសស្រាល ។
3/ រថយន្តឈប់ស្ងៀមម៉ាក ហាយឡែនឌ័រទឹកមាស ស្លាកលេខភ្នំពេញ 2AW 31 29 ម្ចាស់ឈ្មោះសានសុភ័ក្រ្តភេទ ប្រុស អាយុ 48 ឆ្នាំរស់នៅភូមិតាកោ សង្កាត់តាកោក្រុងព្រៃវែង ខេត្តព្រៃវែង។
4/ រថយន្តឈប់ឈាមម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AF 97 25 ម្ចាស់ឈ្មោះ លាង ផល្លាភេទប្រុសអាយុ 52ឆ្នាំរស់នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរខេត្តព្រៃវែង ។
5/ រថយន្តឈប់ស្ងៀមម៉ាកលុចស៊ីស 300 ពណ៌ ស ស្លាកលេខព្រៃវែង2B 8088 ម្ចាស់ឈ្មោះប្រុស ភេទប្រុស អាយុ 35 ឆ្នាំរស់នៅ ភូមិស្គរដាច សង្កាត់ តាកោក្រុងព្រៃវែង ខេត្តព្រៃវែង ។
អ្នកររបួសចំនួន ៧នាក់
1/ ឈ្មោះស៊ុន ស៊ីថា ភេទប្រុស អាយុ 41 ឆ្នាំរស់នៅភូមិពោធិចិន្តាំឃុំស្វាយអន្ទរស្រុកស្វាយអន្ទរខេត្តព្រៃវែងរងរបួស ក្បាលធ្ងន់ ។
2/ ឈ្មោះខុន ស្រ៊ាន ភេទស្រីអាយុ 14 ឆ្នាំរស់នៅភូមិស្គរដាច សង្កាត់ តាកោក្រុងព្រៃវែងខេត្តព្រៃវែង រងរបួសស្រាលប៉ោងកុំភ្លៅខាងឆ្វេង ពកលើចិញ្ចើម ។
3/ ឈ្មោះមឿន ចាន់ទី ភេទស្រី អាយុ 26 ឆ្នាំរស់នៅភូមិស្គរដាច សង្កាត់តាកោក្រុងព្រៃវែង ខេត្តព្រៃវែង រងរបួសចុកដើមទ្រូង ។
4/ ឈ្មោះចាន់ស្រីនាង ភេទស្រីអាយុ 20 ឆ្នាំរស់នៅ ភូមិត្នោតទ្រេត សង្កាត់ តាកោក្រុងព្រៃវែង ខេត្តព្រៃវែង រងរបួស ពកក្បាលលើត្រចៀកស្តាំ ។
5/ ឈ្មោះ ធីម ស្រីណុចភេទ ស្រីអាយុ 20 ឆ្នាំរស់នៅ ភូមិស្គរដាច សង្កាត់តាកោក្រុងព្រៃវែងខេត្តព្រៃវែង រងរបួសក្បាលពីក្រោយ រលាត់កែងដៃខាងស្ដាំ ។
6/ ឈ្មោះ មោនស្រីណុច ភេទ ស្រី អាយុ 17 ឆ្នាំរស់នៅភូមិស្គរដាច់សង្កាត់តាកោក្រុងព្រៃវែងខេត្តព្រៃវែង រងរបួសរលាត់ស្បែកក្បាលចង្គុងឆ្វេង ។
7/ ឈ្មោះស្រូយ កញ្ញរ៉ា ភេទស្រី អាយុ 7 ឆ្នាំរស់នៅ ភូមិស្គរដាច សង្កាត់តាកោក្រុងព្រៃវែងខេត្តព្រៃវែង រងរបួសចុកទ្រូង ។
– បច្ចុប្បន្នអ្នករងរបួសត្រូវបានសមត្ថកិច្ចយើងបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ។
– ចំពោះវត្ថុតាងត្រូវបានសមត្ថកិច្ចយើងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាកោរង់ចាំបំពេញនីតិវិធីនៅពេលក្រោយ
* មូលហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្ដាលមកពីអ្នកបើករថយន្តម៉ាក ford ដែលបើកពីក្រោយខ្វះការប្រុងប្រយ័ត្ន

មតិយោបល់