កណ្តាលៈ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោក សាយ សម្ភស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនក្រុមជួញដូរ និង រក្សាទុកនូវសារធាតុញៀនពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិគោលឃុំ ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនសង្ស័យទី១ឈ្មោះ ហេង ម៉ានិត ហៅមុំ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ថ្នាំញៀន (ជាមុខសញ្ញាជួញដូរថ្នាំញៀនសកម្ម ធ្លាប់ជាប់ពន្ធនាគារយៈពីរឆ្នាំ នៅខេត្តកណ្តាល ពីបទជួញដូរនូវសារធាតុខុសច្បាប់,ទី២ឈោះ អុល សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិត,ទី៣ឈ្មោះ អុន អេម ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទី៤ឈ្មោះ រ៉េត រិត ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក,ទី៥ឈ្មោះហឿន និត (ហៅតឿ)ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរចិញ្ចឹមមាន់ ទី៦ឈ្មោះ ហៃ ហ៊ន ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ ទី៧ឈ្មោះយ៉ុន យ៉ាភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។អ្នកទាំង៧មានទីលំនៅ ភូមិគោលឃុំ ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៨ឈ្មោះហេង ហ៊ុចភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរប:មិនពិត បច្ចុប្បន្ន ស្នាក់នៅភូមិព្រៃទាសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ និងទី៩ឈ្មោះប៉េង ហ៊ន់ ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្របច្ចុប្បន្ន ស្នាក់នៅភូមិព្រៃទាសង្កាត់ ចោមចៅ រាជធានីភ្នំពេញ។
សូមជម្រាបថា កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថាមានជនសង្សយ័កំពុងជួញដូរថ្នាំញៀននិងប្រើប្រាស់ នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលទួលព្រេចចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័៤នាក់ឆែកត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់ ធំនៅនិងជនសង្សយ័ ឈ្មោះ អុល សុជាតិ ហើយ ឈ្មោះអុល សុជាតិ បានសារភាពថាថ្នាំញៀននេះ ទិញពីឈ្មោះ អុន អេមផ្ទះនៅភូមិគោលឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល ភ្លាមនោះកម្លាំង ជំនាញនិងកម្លាំងប៉ុស្តិ៍បានបន្ត តាមរកមុខសញ្ញាឈ្មោះអុន អេមឃើញកំពង់ដេកសម្ងំក្រោមគ្រែនៅក្នុងផ្ទះបាយ ឈ្មោះអុន អេម បានសារភាពថា ខ្លួនបានយកថ្នាំញៀន១កញ្ចប់ធំតម្លៃ១០០០០០រៀល ទៅលក់ឲ្យឈ្មោះ អុលសុជាតិមែន ហើយថ្នាំញៀននេះឈ្មោះហេង ម៉ានិតហៅមុំ បានប្រើខ្លួនឲ្យយកទៅលក់បន្តឲ្យឈ្មោះអុលសុជាតិ នៅភូមិអង្គតាសិត ។ បន្ទាប់មកកម្លាំងជំនាញយើងមានការសង្សយ័ ឈ្មោះរ៉េត រិត ដែលមានផ្ទះនៅក្បែរផ្ទះជនសង្សយ័ឈ្មោះអុន អេម នោះដែរយើងបានឆែកត្រួតពនិត្យឃើញមានថ្នាំញៀនចំនួន៥កញ្ចប់ ដាក់ក្នុងកញ្ចប់បារី ម៉ាក(ESSE) ហើយជនសង្សយ័ឈ្មោះរ៉េត រិត បានសារភាពថា ថ្នាំញៀននេះ ទីញពីឈ្មោះ ហេង ម៉ានិតហៅមុំ នៅភូមិអង្គតាសិតឃុំទួលព្រេជស្រុកអង្គស្នួល។ ដោយមានបទបញ្ជាពីលោកស្នងការនិងមានការដឹកនាំសម្រួបសម្រួលពីលោកឧត្តមសេនីយ៏ត្រី ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល.មានការចូលរូមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍និងនៅចំពោះ មុខ ជនសង្សយ័កម្លាំងជំនាញបានធ្វើការ ត្រួតពិនិត្យ ឆែកឆេ ផ្ទះចំនួន២ ផ្ទះជនសង្សយ័ឈ្មោះអុន អេម និងផ្ទះជនសង្សយ័ឈ្មោះ រ៉េត រិត នៅភូមិគោលជាមួយគ្នា រកឃើញ ឧបករណ៍ ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ឈ្មោះ ហេង ម៉ានិត ហៅមុំ បានសារភាពថា ថ្នាំញៀនដែលខ្លួនទិញមកលក់បន្តនេះ គឺទិញពីឈ្មោះ ចាន់ ចិត្ត ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិទួលសេរី ឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល ដោយទិញថ្នាំញៀនម្តងៗ កន្លះជ្រុង ស្មើទឹកលុយ ៣.០០០.០០០រ(បីលានរៀល) ហើយថ្នាំញៀនដែលខ្លួនយកពីឈ្មោះចិត្តនោះបានឲ្យឈ្មោះហឿន និតហៅតឿ ភេទប្រុសនៅភូមិអង្គតាសិត ជាមួយជាអ្នក លក់ចែកចាយបន្ត៕
មតិយោបល់