ព័ត៌មានជាតិ

នគរបាលឃាត់ក្មេងទំនេីងបង្ហោះម៉ូតូសាធារណៈបង្កអសន្ដិសុខ តាមបណ្តោយផ្លូវជាតិលេខ៤…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នាថ្ងៃទី២០.ឧសភាឆ្នាំ២០២៣ ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ កម្លាំងនគរបាលស្រុកសំរោងទងបានឃាត់ខ្លួនឈ្មោះ ងាន ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខ​រ​បរកម្មកររោងចក្រ ជាអ្នកបើកម៉ូតូ និងឈ្មោះ សន មក​រា ភេទប្រុស អាយុ១៧ឆ្នាំ អ្នកជិះក្រោយ ទាំងពីរនាក់នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
•ពាក់ព័ន្ធករណីជិះបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង មុខរោងចក្រ ឃីង លាន ស្ថិតក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
•ដកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩​ កំពង់ស្ពឺ1O.8004 ។
•ម៉ោង១៣,៣០នាទី ថ្ងៃខែដដែល កម្លាំងបា​ន​ឃាត់ឈ្មោះ វ៉ាង ប៊ុនថៃ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបជាងកាត់សក់ អ្នកបើកម៉ូតូ និងឈ្មោះ តុញ ផល្លី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន មុខរបរជាងកាត់សក់ អ្នកជិះពីក្រោយ។
•ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៍ស លេខ កំពង់ស្ពឺ​1L.2500 ។
•ឃាត់នៅចំណុចផ្លូវជាតិលេខ៤ បង្ហោះចន្លោះគីឡូម៉ែត្រ៥២.៥៣ ភូមិបុស្សតានៃ ឃុំកា​ហែង ស្រុ​កសំរោងទង
•ករណីនេះ ជំនាញកំពុងសាកសួរ​ និងពិនិត្យ​មុខសញ្ញាពាក់ព័ន្ធសកម្មភាពកន្លងមក​ និងបន្ដនីតិវិធី៕

មតិយោបល់