ព័ត៌មានជាតិ

ករណីបុរសម្នាក់បើករថយន្តធ្លាក់ផ្លូវបណ្តាលអោយស្លាប់ នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ:ទី១៩ ខែឧសភា ឆ្នាំ២០២៣
វេលាម៉ោង៥:០៥នាទី
លើផ្លូវថ្មី លេខ71C ចំណុចភូមិខ្សាច់ប្រឆេះកណ្តាល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
_ មានករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបរធ្លាក់ផ្លូវ
_រថយន្ដម៉ាក Tacoma ពាក់ស្លាកលេខ 2A-8713 ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ ញិ: កុក ភេទប្រុស អាយុ៥៨ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិចុងអូ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់ នៅកន្លែងកើតហេតុ) សាកសពអ្នកបើកបររថយន្តបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
-ទិសដៅ រថយន្តពីលិចទៅកើត ប្រើប្រាស់ល្បឿន ជ្រុលចង្កូតធ្លាក់ផ្លូវ។
-ខូចខាត រថយន្តកម្រិតធ្ងន់ និងបានប្រគល់ជូនប្រពន្ធវិញហើយ ។

មតិយោបល់