ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរស២នាក់ស្លាប់ នៅខេត្តកោះកុង…

ភ្នំពេញ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្ត និងម៉ូតូ ទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិច នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង(កែងឆ្នេរ២០០០)បណ្តាលឲ្យស្លាប់មនុស្ស០២នាក់ប្រុស។
-សពឈ្មោះ លី គឹមឡេង អាយុ ៣០ឆ្នាំ មុខរបរ នេសាទ។
– សពឈ្មោះ ជ្រូក មុខរបរកម្មករ។
បើកម៉ូតូម៉ាក Scopi ពណ៌ស គ្មានស្លាកលេខ។
– ជនបង្កបើករថយន្តម៉ាកTACOMAពាក់ស្លាកលេខ2A-2978 ក្រោយកើតហេតុរត់គេចខ្លួន (មិនស្គាល់អត្តសញ្ញាណ)។
– មូលហេតុ ភាគីខាងឡានបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន ចំណែកជនបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រីឯម៉ូតូ និងឡាន ផ្នែកជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាន។

មតិយោបល់