ករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង ម៉ាក Rang Rover ពណ៏ ស នៅក្រុងព្រះសីហនុ…
ព្រះសីហនុ:យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានឲ្យដឹងថា ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០១:៣០ នាទីយប់ រំលងអាធ្រាត្រ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងម៉ាក់ Rang Rover ពណ៏ ស ស្លាកលេខ កម្ពុជា FCAI 1668 ដែលកេីតឡើងស្ថិតក្នុងចំនុច ក្រុម ១ ភូមិ ៦ សង្កាត់លេខ ៤ ក្រុង ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានម្ចាស់រថយន្តឈ្មោះ ទាវ គឹមភាវ ។
+ មូលហេតុ: ធ្លាយធុងប្រេងរថយន្តបង្ករជាអគ្គិភ័យធ្វើឲ្យឆាបឆេះរថយន្តតែម្តង។
+ ការខូចខាតរួមមានឆេះរថយន្ត ០១ គ្រឿង អស់ទាំងស្រុង។
+ កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត។
+ រថយន្តពន្លត់កងរាជអាវុធហត្ថខេត្តចំនួន ០១ គ្រឿង បានប្រើប្រាស់ទឹកអស់ ០១ រថយន្ត។
+ រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធក្រុងចំនួន ០១ គ្រឿង មិនបានប្រើប្រាស់ទឹក។
+ ករណីខាងលើនេះបានពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ០២:០០ នាទីទៀបភ្លឺ ថ្ងៃ ខែ ឆ្នាំដដែល ។
មតិយោបល់