បាត់ដំបង:កាលពីថ្ងៃសុក្រ៧កើតខែជេស្ឋឆ្នាំថោះបញ្ចស័កព.ស.២០៥៦៧ត្រូវនឹងថ្ងៃទី ២៦ខែ ឧសភា ឆ្នាំ២ ០២៣វេលាម៉ោង១៧និង១០នាទីនៅចំណុចក្រុមទី១០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង ចុះប្រតិបត្តិការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ឈ្មោះ វុធ សារ៉ាន់ ភេទស្រី អាយុ៣៦ឆ្នាំទីលំនៅបច្ចុប្បន ភូមិចំការសំរោង ២ សង្កាត់ ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ដោយដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ១៧ ថង់សង្ស័យមានសារធាតុញៀន
-កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១
– សម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។
ពេលនេះនគរបាលក្រុងរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕
មតិយោបល់