ព័ត៌មានជាតិ

ករណីបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបាត់៤ថ្ងៃមិនឃើញចេញពីក្នុងផ្ទះស្រាប់តែដេកស្លាប់បង្កការភ្ញាក់ផ្អើល…

ភ្នំពេញ:កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១០០ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)ឈ្មោះ សួន សុវត្ថា ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅផ្ទះកើតហេតុ ។
ស្រុកកំណើតៈ សង្កាត់លេខ៣ ក្រុងភ្នំពេញ ។
ស្លាកស្នាមៈ មានសភាពហើមស្អុយរលួយ ពងបែក របកស្បែកបែកក្រឡាខ្ជឹង លៀនភ្នែកសត្វដង្កូវចុះ។
វត្ថុតាងបន្សល់ទុកកន្លែងកើតហតុ: គ្មាន ។
ដំណើររឿងៈ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៤០នាទី ឈ្មោះ ផែន ស្រីនាង ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤K ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលនៅជាប់ផ្ទះរបស់ជនរងគ្រោះ(សព)ឈ្មោះ សួន សុីវត្ថា ភេទប្រុស អាយុ៥៨ឆ្នាំ បានធំក្លិនស្អុយចេញពីក្នុងផ្ទះរបស់ជនរងគ្រោះ ដោយមានមានការសង្ស័យឈ្មោះ ផែន ស្រីនាង ក៍បានដើរ មកប្រាប់អ្នកជិតខាង ហើយអ្នកជិតខាងក៍បាននាំគ្នាដើរទៅមើលផ្ទះរបស់ជនរងគ្រោះ។ពេលទៅដល់អ្នកជិតខាងក៍នាំគ្នាស្រែកហៅជនរងគ្រោះជាច្រើនដង តែមិនឮជនរងគ្រោះឆ្លើយ ទើបអ្នកជិតខាងនាំគ្នាមកប្រាប់ឈ្មោះ ចាន់ ថាវី ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ ដែលនៅជាប់ផ្ទះរបស់ជនរងគ្រោះ។ ពេលឈ្មោះ ចាន់ ថាវី ចូលទៅមើលឃើញជនរងគ្រោះបានដេកស្លាប់នៅលើគ្រែ មានសភាពហើម បាត់ទៅហើយ។ បន្ទាប់មកឈ្មោះ ចាន់ ថាវីក៍បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្តង ។កន្លងមកជនរងគ្រោះស្នាក់នៅផ្ទះកើតហេតុខាងលើតែម្នាក់ឯង
សពៈ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាស៕

មតិយោបល់