បាត់ដំបង:ត្រូវនឹងថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣វេលាម៉ោង០៧និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំ
កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសង្ហារ ធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះឌុច សុផល ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរឃ្មុំ ឃុំ រស្មីសង្ហារស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយនាំមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធករណីធ្វេីឱ្យខូចខាតដោយចេតនា(មានស្ថានទម្ងន់ទោស)ប្រព្រឹត្តិនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងដកហូតបានកាំបិតចំនួន០១ដេីម។សូមជម្រាបជូនថាមូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៨ខែឧសភា២០២៣សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌលទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ គី សុភ័ក្រភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិបឹងត្រកួន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ក្រុងប៉ៃលិន ថាជនសង័្សយខាងលេីប្រេីប្រាស់កាំបិតកា-ប់ទៅលេីម៉ូតូរបស់ចំនួន០៤គ្រឿងបណ្ដាលឱ្យខូចខាតក្បាលម៉ូតូនិងកែបម៉ូតូខ្ទេចទាំងស្រុង នៅមូលដ្ឋានឃុំរស្មីសង្ហារ ស្រុករតនមណ្ឌលខេត្តបាត់ដំបង។ផ្តេីមពីពាក្យបណ្តឹងនេះសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនតែម្តង ហេីយពេលសាកសួររូបគេបានឆ្លេីយសារភាពថាគេពិតជាបានធ្វេីស កម្មភាពកា-ប់បំផ្លាញម៉ូតូនោះប្រាកដមែនមូលហេតុមានកំហឹងជាមួយជនរងគ្រោះខាងលេី។ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋានដេីម្បូអនុវត្តតាមនីតិវិធី ច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់