ភ្នំពេញៈ យោងតាមផេក អាគារសម្ភព និងរោគស្ត្រី វី.អាយ.ភី មន្ទីរពេទ្យព្រះកេតុមាលា បានបង្ហាញឲ្យដឹង ពីអាការៈទារកអាយុ២៤សប្តាហ៍ ម្នាក់ មិនគ្រប់លក្ខណៈ Abnormal (អត់មានខួរក្បាល) ដោយម្តាយមិនបានទៅពិនិត្យផ្ទៃពោះ ហើយម្តាយរូបនេះមានអាយុ២៣ឆ្នាំ និងពពោះកូនលើកទី១។
ក្រោយពិនិត្យឃើញបែបនេះរួចមក ក្រុមគ្រូពេទ្យជំនាញបានធ្វើការទម្លាក់ទារិកាក្នុងផ្ទៃខាងលើបានដោយសុវត្ថិភាព ដោយស្ត្រីជាម្តាយមានសុខភាពល្អ។
ដូច្នេះនេះជាសារមួយ ជូនបងប្អូនស្ត្រីគ្រប់រូប ក្រោយបាត់រដូវ អញ្ជើយទៅជួបពិគ្រោះជាមួយឯកទេស ដើម្បីពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ៕
មតិយោបល់