ព័ត៌មានជាតិ

ករណីរថយន្តរវាងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់១នាក់ តាមបណ្តោយផ្លូវជាតិលេខ៤…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងម៉ូតូ
កាលពីយប់​ ២១:២០​ នាទី​ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២៣​ លើផ្លូវជាតិលេខ4 (41-42) ត្រង់ចំណុ​ច​ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង មានរថយន្ដ1​គ្រឿងម៉ាកតូយ៉ូតាកាមរី ពណ៌ក្រហម ពាក់ផ្លាកលេ​ខភ្នំពេញ 2V-0387 អ្នកបើកបរមិនស្គាល់អត្តស​ញ្ញាណ ( គេចខ្លួនក្រោយពេលកើតហេតុ )។តាមការបញ្ជាក់ពីសាក្សីឃេីញហេតុការណ៍​ រថយន្ដ បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមក​ដ​ល់ចំណុចខាងលើបានប៉ះជាមួយម៉ូតូ1គ្រឿងម៉ាក W​i​ner ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IN-374​5 ជិះគ្នា០២នាក់​ សឿន ឧសភា ប្រុស នៅភូមិគាស់គុល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ឈ្មោះ សួង រដ្ឋា ប្រុ​ស នៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង បើកបរបញ្ច្រាសទិសគ្នា។ករណីខាងលេីបណ្ដាលអោយស្លាប់មនុស្ស1នាក់​ប្រុស ( សឿន ឧសភា ) នៅកន្លែងកើតហេតុរីឯ​អ្នករួមដំណេីររបួសធ្ងន់​ រថយន្ដបោះពួយធ្លាក់ប្រឡា​យទឹក។ សមត្ថកិច្ចនគរបាលបានអន្ដរាគមន៍និងពិនិត្យស្រាវជ្រាវស្វែងរកម្ចាស់រថយន្ដជនបង្កនិងអ្នក​ពាក់ព័ន្ធកសាងសំណុំរឿងចំណាត់ការបន្ដ៕

មតិយោបល់