ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់ករណីក្រុមចោរឆក់យ៉ាងសកម្ម នៅខេត្តព្រះសីហនុ…

ព្រះសីហនុ: អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសនីយ៍ទោ សួ ស៊ន អនុប្រធានមន្ទីរ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត ដោយប្រើប្រាស់នូវវិធានការជំនាញ រហូតឈានដល់ការបង្ក្រាបក្រុមចោរឆក់យ៉ាងសកម្ម ចំនួន១៥នាក់ (ស្រី០២នាក់) ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ព្រមទាំងចាប់ដកហូតយកវត្ថុតាងមួយចំនួន ដែលជាមធ្យោបាយក្នុងការប្រព្រឹត្តិបទល្មើស នៅខេត្តព្រះសីហនុ។

ជនសង្ស័យដែលជាប់ពាក់ព័ន្ធបទល្មើសខាងលើ មានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ សុខ រ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីតស្រុកទឹកឈូ ខេត្តកំពត មានទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។

២/ ឈ្មោះ ភីន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

៣/ ឈ្មោះ រ័ត្ន សុខទីនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅសង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៤/ ឈ្មោះ ផា លីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធ្វើនំខេក មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៥/ ឈ្មោះ គង់ លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៦/ ឈ្មោះ ស៊ឹម ស៊ីតា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៧/ ឈ្មោះ រី អ៉ីហ៉្សា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៨/ ឈ្មោះ លាវ សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួល។

៩/ ឈ្មោះ រ័ត្ន សុភា ហៅណាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ដឹកជញ្ជូនម្ហូបអាហារ ស្នាក់នៅបន្ទប់ជួល។

១០/ ឈ្មោះ ហេង ចាន់មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ដឹកជញ្ជូនម្ហូបអាហារ ស្នាក់នៅបន្ទប់ជួល។

១១/ ឈ្មោះ លៀក គីមសាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅបន្ទប់ជួល។

១២/ ឈ្មោះ តាំង តារាទីទី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅបន្ទប់ជួល។

១៣/ ឈ្មោះ មាឃ ស្រីមុី ភេទស្រី អាយុ២២ឆ្នាំ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួល។

១៤/ ឈ្មោះ ស៊ុន គឹមប៊ុនឡូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល (ម្ចាស់បន្ទប់) ។

១៥/ ឈ្មោះ ធេណ ស្រីណុច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ អ្នកម៉ាស្សា ស្នាក់នៅបន្ទប់ជួល (ម្ចាស់បន្ទប់)។

  • ចាប់ដកហូតវត្ថុតាងរួមមាន៖
    ១/ ម៉ូតូម៉ាក់ HONDA SCOOPY ផលិតឆ្នាំ២០២៣ ពណ៌ ខ្មៅលាយបៃតង គ្មានស្លាកលេខ ចំនួន ០១គ្រឿង
    ២/ ម៉ូតូម៉ាក HONDA NEX ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1KB-6695
    ៣/ ម៉ូតូម៉ាក HONDA SCOOPY​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1JI-1507
    ៤/ ម៉ូតូម៉ាកNEX ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ1X-5408
    ៥/ ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FM-5427
    ៦/ ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាលេខ ភ្នំពេញ 1JR-5154
    ៧/ ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JO-7017
    ៨/ ទូរស័ព្ទដៃ ចំនួន ១១គ្រឿង
    ៩/ នាឡិកាដៃ ចំនួន ០២គ្រឿង
    ១០/ លោហ:ពណ៍លឿង (ចញ្ជៀន) ចំនួន ០១វង់
    ១១/ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក
    ១២/ ប័ណ្ណចាក់វ៉ាក់សាំង ចំនួន ០១សន្លឹក
    ១៣/ សំបុត្របញ្ជាក់កំណើត ចំនួន ០១ច្បាប់
    ១៤/ សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន
    ១៥/ កញ្ចក់ម៉ូតូ ចំនួន ០២គូរ

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរបន្តនីតិវិធី នៅបញ្ជាការដ្ឋាន អ.ហ ខេត្តព្រះសីហនុ។

មតិយោបល់