ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តប្រភេទស្ព័រ មួយគ្រឿង បុកជាមួយ PassApp បណ្តាលឲ្យក្រឡាប់ និងរបួសធ្ងន់ស្រាល៣នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាកពីវេលាម៉ោង០១និង០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ មុនដំបូងបានឲ្យដឹងថា គេបានឃើញរថយន្តប្រភេទស្ព័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2P-2822 បើកបរដោយជនជាតិចិន ក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្របពេលនោះមាន PassApp មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HO-0452 ជិះគ្នា៣នាក់ ធ្វើដំណើរពីលិចទៅកើត វាក់អើស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះធ្វើការវាស់វែងរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕
មតិយោបល់