ករណីអគ្គិភ័យឆេះផ្ទះស្រ្តីមេម៉ាយម្នាក់បណ្តាលមកពីផ្ទុះសេ្សខែ្សភ្លើង…
តាកែវ:ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២២:៤៥ នាទីយប់ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយករណីបានកើតឡើងនៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
+ ផ្ទះឈើប្រកស័ង្គសីសសរបេតុង ជញ្ជាំងស័ង្គសី ទំហំ ៥x៧ មែត្រ ដែលមានម្ចាស់ឈ្មោះ សួន ម៉េត ភេទ ស្រី អាយុ ៥៣ ឆ្នាំ មុខរបរ កសិករ (ជាស្រីម៉េម៉ាយ) ។
+ សម្ភារ:ខូចខាតរួមមាន:
- ផ្ទះទំហំ ៥x៧ មែត្រ ឆេះអស់ទាំងស្រុង
- គ្រែដេកចំនួន ០១ គ្រឿង
- កង់ចំនួន ០២ គ្រឿង
- ទូរទស្សន៍ចំនួន ០១ គ្រឿង
- ខោ អាវ មួយចំនួន
+ សរុបជាទឹកប្រាក់អស់ចំនួន ៤០ លានរៀល ។
+ ក្នុងករណីគ្រោះអគ្គីភ័យនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។
+ មូលហេតុ: បណ្តាលមកពីផ្ទុះស្សេខ្សែភ្លើង។
+ ក្រោយពេលទទួលព័ត៌មានកម្លាំងជំនាញចុះអត្តរាគន៍បាញ់ទឹកពន្លត់អស់ចំនួន ០២ រថយន្ត ទើបបានរលត់ទាំងស្រុង។
មតិយោបល់