ព័ត៌មានជាតិ

ឪពុកជូនកូនទៅប្រលងភាសាកូរ៉េហើយជិះម៉ូតូត្រឡប់ទៅផ្ទះត្រូវរថយន្តបុករះបណ្តាលអោយស្លាប់២នាក់និងរងរបួសធ្ងន់ស្រាល៥នាក់…

ភ្នំពេញ:មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីបុករះម៉ូតូនិងកង់បីកំពុងឈប់ភ្លើងស្តុបបណ្តាលឲ្យមនុស្សស្លាប់២នាក់និងរងរបួសធ្ងន់ស្រាលក្មេងចាស់៥នាក់ នាវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ចំណុចភ្លើងស្តុបកប់ស្រូវ កែងផ្លូវហាណូយ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមដំណើររឿង:ឪពុកជូនកូនប្រុសទៅប្រលងភាសាកូរ៉េរួចជិះម៉ូតូត្រឡប់ទៅផ្ទះវិញ៕ឈ្មោះជនរងគ្រោះស្លាប់២នាក់បងប្អូនថ្លៃ ឈ្មោះ ឡាត់ លុយ ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ នឿន នាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ ទីលំនៅ ភូមិស្ទឹងឆ្វេង ស្រុកបាធាយ ខេត្តកំពង់ចាមចំណែកជនរងគ្រោះរបួសធ្ងន់ស្រាល៥នាក់ ខាងម៉ូតូកង់បី ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ដឹកយកទៅ ចំណែកសពជនរងគ្រោះ២នាក់ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យព្រែកព្នៅ ដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី រថយន្ត ម៉ូតូ កង់បី អ្នកបើកបររថយន្ត ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ធ្វើការវាស់វែងយករក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់