ព័ត៌មានជាតិ

ជនរងគ្រោះមកសំរាកព្យាបាលជំងឺនៅគ្លីនិកពួកគាត់សំរានលក់ជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ព្រះសីហនុ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថានៅថ្ងៃច័ន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុ​ទ្ធសករាជ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង០២នឹង០០នាទី ទៀបភ្លឺ នៅចំណុចគ្លីនិកឯកជន ស្ថិតនៅក្នុងភូមិបត់គគីរ ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច​០១កើតឡើង បង្កដោយជន​សង្ស័យ១នាក់ បានធ្វើសកម្មភាពចូលទៅលួចទូរស័ព្ទដៃចំនួន០៣គ្រឿងដែលជារបស់ជនរងគ្រោះទាំង៣នាក់ខាងលើ ជាប្រជាពលរដ្ឋមកសំរាកព្យាបាលជំងឺនៅគ្លីនិច នេះ ហើយជនសង្ស័យបានធ្វើសកម្មភាព លួច ក្នុងពេលពួកគាត់សំរានលក់។ ក្រោយពីធ្វើសកម្មភាពរួចកម្លាំងយើងបានធ្វើការស្រាវជ្រាវឃាត់​ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងជាក់ស្ដែង បានតែ​ម្តង ។​
ជនរងគ្រោះ
១,ឈ្មោះ បឹង នេត ភេទប្រុសអាយុ២២ឆ្មាំ មានទីលំនៅ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២,ឈ្មោះ ជិន រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៣,ឈ្មោះ សៅ សូខន ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យ
១–ឈ្មោះ អូម ពៅ ភេទប្រុស អាយុ៤៧ឆ្នាំមុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិបត់គគីរ ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បច្ចុប្បន្ន ជនសង្ស័យ​យើងបានធ្វើការឃាត់ខ្លួន ដើម្បី​កសាងសំនុំរឿងតាមនិតិវិធីច្បាប់។

មតិយោបល់