ព័ត៌មានជាតិ

ខណ្ឌ៧មករា និងដូនពេញ ដាច់ភ្លើង!

ភ្នំពេញ: អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ១០នាទីថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៖០០នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F5A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ (១)មហាវិថីព្រះមុន្នីវង្ស ផ្លូវ១១៨ ផ្លូវ១០៧ សង្កាត់មនោរម្យ ផ្លូវដឺហ្គោល សង្កាត់អូរឫស្សី៣ ផ្លូវ១១១ សង្កាត់អូរឫស្សី១ មជ្ឈមណ្ឌលផ្សារអូរឫស្សី សង្កាត់អូរឫស្សី ផ្លូវ៩៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា (២)ផ្លូវ១០២ សង្កាត់វត្តភ្នំ ផ្លូវ៧៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យ៉ាងណា អាជ្ញាធរអគ្គិសនីកម្ពុជា នៅមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការដាច់ភ្លើងនៅកណ្ដាលរាជធានីនេះនៅឡើយទេ ប៉ុន្តែក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យស្វែងរកកំហូច ដើម្បីធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

edc

មតិយោបល់