ព័ត៌មានជាតិ

ប្រើល្បិចធ្វើជាទៅកាប់ស្លឹកចេកបេះផ្លែខ្នុរឃើញម្ចាស់ផ្ទះមិននៅចូលលួចម៉ូតូគេត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កណ្ដាល:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹង ថ្ងៃច័ន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣​ វេលាម៉ោង​១៤នឹង៣២នាទី នៅចំណុចក្រោមផ្ទះជនរងគ្រោះភូមិទួលទ្រា សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។
ជនរងគ្រោះ
.ឈ្មោះ ម៉ៅ​ សុភា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិទួលទ្រា​ សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០២ នាក់
១- ឈ្មោះ រឿ​ បញ្ញា​ ភេទប្រុស អាយុ​ ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ផាស់អាប់ ទីលំនៅបច្ចុប្បន្ន ភូមិ២៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានី​ ភ្នំពេញ (ឃាត់ខ្លួន)
-តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)
២- ឈ្មោះ រត្ន័ ភេទប្រុស អាយុប្រហែល ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន ម្តុំផ្លូវ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី​ ភ្នំពេញ (គេចខ្លួន)
សំភារះបាត់បង់
១- ម៉ូតូម៉ាកHONDA C100 កូរ៉េ(ចាស់) ពណ៌ក្រហម ផ្លាកលេខ យ-3654 ភ.ព1 ចំនួន០១គ្រឿង
វត្ថុតាងចាប់យក
១-ផាស់អាប់​ ពណ៍​ស​ ពាក់ផ្លាកលេខ​ កណ្តាល​ 1AC-3145(របស់ជនសង្ស័យ)
២- ម៉ូតូម៉ាកHONDA C100 កូរ៉េ(ចាស់) ពណ៌ក្រហម ផ្លាកលេខ យ-3654 ភ.ព1 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ)
សភាពរឿងហេតុ
ជនសង្ស័យឈ្មោះ រឿ​ បញ្ញា បានស្គាល់ឈ្មោះ រត័្ន ភេទប្រុស រយ:ពេលបួនឆ្នាំមកហើយ នៅពេលដែលមកស្នាក់នៅក្នុងបុរីកីឡា ភូមិ២៤​ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពេលដែលជនសង្ស័យ ឈ្មោះ​ រឿ​ បញ្ញា​ ស្គាល់គ្នាជាមួយឈ្មោះ​ រ័ត្ន គឺឃើញឈ្មោះ រ័ត្ន​ និងបក្សពួករបស់គេ​ តែងតែធ្វេីសកម្មភាព ជិះម៉ូតូចេញឆក់ទូរស័ព្ទ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ​។
លុះនៅថ្ងៃទី១២.០៦.២០២៣ វេលាម៉ោង០៩:​០០នាទី ជនសង្ស័យឈ្មោះ រឿ​ បញ្ញា បានបេីកផាស់អាប់ដឹកឈ្មោះ​ រ័ត្ន ចេញពីបុរីកីឡា រាជធានីភ្នំពេញ ដោយបេីកឆ្លងតាម កំពង់ចម្លងស្វាយជ្រំ មកខាង​ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ដើម្បីដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ពេលធ្វើដំណើរមកដល់សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាលក៏បានចូលលេងផ្ទះបងស្រីរបស់គេឈ្មោះ រឿ​ គន្ធី បន្ទាប់មកជនសង្ស័យ និងឈ្មោះរ័ត្ន បានធ្វើដំណើរបន្តមកដល់ភូមិទួលទ្រា សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅវេលាម៉ោង​ ១៤នឹង៣២នាទី​ បានឃើញផ្ទះមួយមិនមានមនុស្សដោយទុកម៉ូតូម៉ាកHONDA C100កូរ៉េ (ចាស់)ពណ៌ក្រហមទុកនៅក្រោមផ្ទះ ពេលនោះជនសង្ស័យ ក៏បានឈប់ផាស់អាប់របស់គេ នៅមុខដីឡូត៍ទំនេររបស់ឈ្មោះ​ អុល​ ភី រួចដើរចូលទាំងពីរនាក់ធ្វើជាទៅកាប់ស្លឹកចេក ហេីយឈ្មោះ​ រ័ត្នបានប្រមូលស្លឹកចេកមកដាក់លើផាស់អាប រួចដើរចូលទៅវិញនិយាយថាទៅបេះផ្លែខ្នុរ​ ម្ចាស់ផ្ទះមិននៅទេចូលលួចម៉ូតូហេីយឲ្យជនសង្ស័យឈ្មោះ​ រឿ​ បញ្ញានៅមើលផ្លូវ ឈ្មោះ រ័ត្ន បានដើរចូលទៅក្នុងដីឡូត៍នោះទៅខាងក្រោយ​ហើយដេីរចូលផ្ទះជនរងគ្រោះ​ ពីក្រោយមកវិញរួច បានធ្វើសកម្មភាព លួច យកម៉ូតូរបស់ជនរងគ្រោះ​ នៅក្រោមផ្ទះជិះចេញទៅបាត់ ចំណែកជនសង្ស័យឈ្មោះ រឿ បញ្ញា បានឡេីងជិះផាស់អាប បញ្ឆេះបំរុងបេីកគេចខ្លួនតែមិនឆេះ ក៏ត្រូវបានជនរងគ្រោះ​ ឈ្មោះ​ ម៉ៅ សុភា​ ភេទស្រី​ ស្រែកហៅប្រជាពលរដ្ឋមកជួយឃាត់ខ្លួនជនសង្ស័យឈ្មោះ​ រឿ​ បញ្ញា​ យកមកប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកក្មេង​តែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារថា​កន្លងមកខ្លួនគេធ្លាប់ប្រើប្រាស់ថ្នាំញៀន​ហេីយត្រូវបាន ក្រុមគ្រួសារយកទៅដាក់មណ្ឌលអប់រំកែប្រែឱកាសខ្ញុំរយះពេល២ខែកន្លះ​ម្តងហើយ និងធ្លាប់លួចទូរស័ព្ទជាមួយឈ្មោះ​ រ័ត្ន​ បានមួយលេីក។
នៅថ្ងៃទី១២.៦.២០២៣ វេលាម៉ោង ២១នឹង៣០នាទី ប្រជាពលរដ្ឋបានប្រទះឃើញ ម៉ូតូរបស់ជនរងគ្រោះ ទុកចោលនៅចំណុចផ្លូវចុះទៅស្រែប្រាំងក្បែររបងវត្តព្រែកជ្រូក ភូមិព្រែកជ្រូក សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ហើយបានរាយការណ៍ជូនសមត្ថកិច្ច។
បច្ចុប្បន្ន​ ជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធី ។

មតិយោបល់