ព័ត៌មានជាតិ

ឪពុកនិងកូនជិះរថយន្តតាត់សុីមកពីខេត្តតាកែវហើយឈប់ដើរឆ្លងផ្លូវបត់ជើងតូចត្រូវរថយន្តបុកស្លាប់កូន តាមផ្លូវ២១៧…

ភ្នំពេញ:នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងមនុស្សដើរថ្មើជើង នៅត្រង់ចំណុចលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុស ០១ នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
ជនរងគ្រោះមានឈ្មោះ កាន់ ម៉េងលាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅស្ថិតនៅក្នុងភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ ក្រុង អរិយក្សត្រ ខេត្ត កណ្តាល (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) ។
រថយន្តម៉ាក និង អត្តសញ្ញាណអ្នកបើកបរ (បើករថយន្តគេចចេញពីកន្លែងកើតហេតុ) ។
បច្ចុប្បន្ន: សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកគ្រោះថ្នាក់ចរាចរណ៍កម្លាំងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោកំពុងបន្តនីតិវិធី៕

មតិយោបល់