ព័ត៌មានជាតិ

ករណីរថយន្តបុកបុរសម្នាក់ដើរឆ្លងផ្លូវបណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវលេខ២១…

កណ្កាល:ត្រូវនិងថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ២០នាទី លើផ្លូវលេខ២១ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បណ្តាលឲស្លាប់ប្រុស០១នាក់។រវាង រថយន្ត និង អ្នកថ្មើរជើង
សភាពនៃរឿងហេតុ៖
-មុនពេលកេីតមានរថយន្តមួយគ្រឿងម៉ាកHYUNDAI GOLD ពណ៌ខៀវពាក់ផ្លាកលេខព្រះសីហនុ3A-7235 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)រថយន្តធ្វើដំណើរតាមផ្លូវលេខ២១ មានទិសដៅពីត្បូង ទៅ ជើង លុះដល់ចំណុចកើតហេតុ ក៌បានបុកជាមួយអ្នកថ្មើរជើង(រត់ឆ្លងផ្លូវ) ពីលិច ទៅ កើត មានឈ្មោះទ្រៀង កែវ ចរណៃ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ) សពត្រូវបានសាច់ញាតិដឹកតាមរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកជ័យជំនះយកទៅធ្វើបុណ្យតាម ប្រពៃណី។ការខូចខាត ស្រាលរថយន្ត០១គ្រឿង ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី។មូលហេតុអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។

មតិយោបល់