ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបករណីលេងល្បែងស៊ីសងក្តាមឃ្លោកឃាត់មនុស្សបានជាច្រើននាក់…

បាត់ដំបង:កាលពីថ្ងៃ ពុធ១១រោចខែជេស្ឋឆ្នាំថោះបញ្ចស័ក ព.​ស.​២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេ​លា​ម៉ោង១៧ និង១០នាទី អនុវត្តជាប់ជាប្រចាំនូវយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័សរួមជាមួយក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរ​បាលក្រុងបាត់ដំបងបានចុះបង្រ្កាបករណីលេង​ល្បែងស៊ីសងខុសច្បាប់ (ក្ដាមឃ្លោក) មួយកន្លែង​នៅ​ត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនអ្ន្ប្រព្រឹត្តចំនួន០៩នាក់៖
១-ឈ្មោះហុក វីរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មានទី​លំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ នៅ ចំរើន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ រស់ ម៉ៅ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិគ្រោះ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៤-ឈ្មោះ វ៉ែន វ៉ាន់នី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិពពាខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់​ដំបង ។
៥-ឈ្មោះ ចុង ស្រីនាងភេទស្រី អាយុ៤២ឆ្នាំមានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៦-ឈ្មោះ ភួង ស៊ីយ៉េត ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៧-ឈ្មោះ កុច ប៉ិច ភេទស្រី អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិព្រែកឆ្កោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៨-ឈ្មោះណុបស្រៀន ភេទស្រីអាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៩-ឈ្មោះ ប្រាជ្ញ កុម្ភៈ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមកកាន់អធិការដ្ឋានន​គរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។
-សម្ភារៈដកហូត៖-គ្រាប់ក្ដាមឃ្លោកចំនួន ០៣គ្រាប់ ។
-ប៉ាយសម្រាប់ចាក់ក្ដាមឃ្លោកចំនួន ០១ ។
-ប្រដាក់ក្រឡុកក្ដាមឃ្លោកចំនួន ០១ ។
-កៅអីជ័រចំនួន ០៣ ។

ក្រោយពីធ្វើការសាកសួរអ្នកប្រព្រឹត្តិទាំងអស់បានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តិល្បែង​ស៊ីសងខុសច្បាប់(លេងក្ដាមឃ្លោក)ពិ​តប្រាកដមែន។បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើកំណត់ហេតុអប់រំឱ្យសាច់ញាតិមកធានាត្រលប់ទៅមូលដ្ឋានវិញ៕

មតិយោបល់