កំពង់ស្ពឺៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល់ជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការនៅព្រឹកថ្ងៃទី០៤សីហានេះ ដោយសម្តេចបានមានប្រសាសន៍បញ្ជាក់ថា ថ្ងៃនេះ ខ្ញុំបានដោះស្រាយបញ្ហានានាបានមួយចំនួនធំរួមទាំងបញ្ហាធំៗចំនួន២៖
ទី១-បដិសេធចោលទាំងស្រុងរាល់ការពិភាក្សារឿងព្រលានយន្តហោះ គឺគ្មានការធ្វើព្រលានយន្តហោះនៅខេត្តកំពង់ស្ពឺនេះទេ។
ទី២-ចំពោះបេនឡានចាស់គឺទុកនៅដដែលឲ្យប្រជាពលរដ្ឋលក់ដូរតកូនចៅរៀងរហូត។ និរាករណ៌ចោលទាំងអស់នូវលិខិតស្នាមពាកព័ន្ឋបេនឡានចាស់នេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តត្រូវពិភាក្សាជាមួយបេនឡានថ្មីដើម្បីផ្តល់ភាពអនុគ្រោះមួយចំនួនជូនវិនិយោគិន។
ទន្ទឹមនិងទទួលបានដំណោះស្រាយដ៏កក់ក្តៅ ពីសំណាកសម្តេចតេជោ ហ៊ុន សែន រួចមកក្រុមអាជីវករលក់ដូរ អ្នករត់តាក់ស៊ី ម៉ូតូឌុប និងរ៉ឺម៉ក ម៉ូតូក្នុងចំណតរថយន្តផ្សារកំពង់ស្ពឺ ចាស់ បានសំដែងការត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសម្រេចបញ្ឈប់ការដោះដូរចំណតរថយន្តចាស់ ប្តូរទៅទីតាំងថ្មី ដែលវិនិយោគដោយលោកឧកញ៉ា ឈួន គឹមសាន្ត ជាថៅលក់គ្រឿងសំណង់ដ៏ធំប្រចាំខេត្តកំពង់ស្ពឺ។
ការនិរាករណ៍រាល់ឯកសារពាក់ព័ន្ធក្នុងគំរោងវិនិយោគផ្លាស់ប្ដូរចំណតរថយន្តផ្សារកំពង់ស្ពឺនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦ ក្នុងឱកាសអបអរពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្តាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធក្នុងខេត្តកំពង់ស្ពឺទាំងមូល។
ក្រៅពីការលុបចោលការប្តូរចំណតរថយន្តដោយរក្សាទុកឱ្យក្រុមអាជីវករលក់ដូរ ប្រកបរបរចិញ្ចឹមជីវិតជាធម្មតានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលគ្មានគំរោងក្នុងការសាងសង់ប្រលានហោះអន្ដរជាតិដូចពាក្យចចាមអារ៉ាម នោះទេ ។
លោក សុន រតនា អាជីវករលក់ដូរ ក្នុងចំណតផ្សារកំពង់ស្ពឺចាស់ បាននិយាយថា គាត់មានការសប្បាយចិត្ត និងរំភើបយ៉ាងខ្លាំង ខណៈអាជ្ញាធរប្រកាសប្រាប់ពួកគាត់ នាំគ្នាកាន់បដា និងញាតិដើម្បីជួបសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ក្នុងគោលបំណងស្នើសុំអន្តរាគមន៍ ប៉ុន្តែសភាពការណ៍បានប្រែប្រួលពីការឈរតវ៉ាមកជាការអបសាទរ នូវដំណើរដ៏មានសារៈ របស់មន្ត្រីរាជការក្នុងខេត្តកំពង់ស្ពឺ និងបងប្អូនក្រុមអាជីវករធ្លាប់ជួបប្រទះបញ្ហាទំនាស់ដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំកន្លងហើយ ពីការដោះដូរចំណតរថយន្តពេលនេះត្រូវបានបញ្ចប់ដោយសារគុណសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ធ្វើឱ្យពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងគ្មានអ្វីមកប្រៀបផ្ទឹមបាន។
អ្នកលក់ដូរក្នុងចំណតរថយន្តផ្សារកំពង់ស្ពឺ ដែរនោះ បាននិយាយថា ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការរក្សាទុកបេនឡានផ្សារកំពង់ស្ពឺចាស់ឱ្យបងប្អូនអាជីវករលក់ដូរ រថយន្តចតធម្មតានោះ គឺជាព្រះរស់ពិតប្រាកដ ដែលប្រោសអាយុជីវិតមនុស្សយ៉ាងច្រើន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកយកបញ្ហាសំខាន់ៗចំនួន២ មកដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ក្នុងនោះទី១ សម្តេច បានបដិសេដ្ឋចោលទាំងស្រុងរាល់ការពិភាគសាររឿង ព្រលាន យន្តហោះទេ គឺគ្មានការសាងសង់ធ្វើព្រលានយន្តហោះនៅទឹកដីខេត្តកំពង់ស្ពឺ ទេ ទី២-ចំពោះចំណតរថយន្តផ្សារកំពង់ស្ពឺចាស់ ត្រូវរក្សាទុកឱ្យប្រជាពលរដ្ឋអាជីវករលក់ដូរតកូនចៅ ដដែល និងនិរាករណ៍ចោលទាំងអស់រាល់ឯកសារពាក់ព័ន្ធបេនឡានចាស់នេះ ទន្ទឹមនឹងនោះសម្តេច ជំរុញឱ្យអាជ្ញាធរខេត្ត ត្រូវពិភាក្សាជាមួយអ្នកវិនិយោគ ដើម្បីផ្តល់ការអនុគ្រោះមួយចំនួនជូនអ្នកវិនិយោគវិញផងដែរ។
ក្រុមអាជីវករលក់ដូរក្នុងចំណតរថយន្តផ្សារកំពង់ស្ពឺ បាននាំគ្នាមកឈរនៅគល់ស្ពានថ្មផ្សារកំពង់ស្ពឺខ្លះកាន់បដា ខ្លះកាន់ញាតិ ដើម្បីស្វែងរកការជួបសម្តេចដោយផ្ទាល់ ដើម្បីតវ៉ាស្នើសុំអន្តរាគមន៍ រក្សាបេនឡាន ចាស់នោះ គ្រាន់តែឮអាជ្ញាធរប្រាប់ថា សម្តេចបាននិរាករណ៍ចោលគំរោងវិនិយោគដោះដូរ ចំណតរថយន្តនោះភ្លាម ពួកគាត់ហ៊ោកញ្ជ្រៀវ នាំគ្នាទៅលក់ដូរធម្មតាវិញ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយគ្មានការប្រកាន់និន្នាការនយោបាយឡើយ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្រោយពីសម្តេចបានបញ្ចប់កម្មពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងខេត្តកំពង់ស្ពឺ រួចមក លោកបានដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធពាំនាំនូវពាក្យសំដីដ៏មានសារៈសំខាន់របស់សម្តេចក្នុងការបញ្ឈប់ការផ្លាស់ប្តូរចំណតរថយន្តចាស់ឱ្យរក្សានៅដដែល ទៅប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋ ក្រុមអាជីវករ អ្នករត់តាក់ស៊ី រ៉ឺម៉កម៉ូតូពួកគាត់នាំគ្នាមានការសប្បាយចិត្ត និងដឹងគុណ សម្តេចអស់មួយជីវិតដែលពួកគាត់ទន្ទឹងរងចាំឱកាសនេះ ជាច្រើនឆ្នាំមកហើយនោះ៕
មតិយោបល់