កំពង់ធំៈ កាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ មានករណីកុមារីម្នាក់បានអង្គុយលេងតុដែកអ៊ីណុក ហើយថ្លោះជើងតុ គាបដើមទ្រូងជាប់រើពុំរួច បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអធ័ម ស្ថិតនៅក្នុងភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះខាងលើមានអាយុ៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
មូលហេតុ៖ មកពីក្មេងស្រី ទៅលេងតុដែកអ៊ីណុក ហើយដួលគាបដើមទ្រូង គ្មានអ្នកនៅក្បែរដឹង ទើបបណ្តាលឲ្យស្លាប់ដូច្នេះ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងរួចបញ្ជាក់ថា កុមារីពិតជាបាត់បង់ជីវិត ដោយសារ គាបជើងតុពិតប្រាកដមែន ។ បន្ទាប់មកឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់