ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើកាំបិតធ្វើសកម្មភាពកាប់បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់…

បាត់ដំបង:កាលពីថ្ងៃសុក្រ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្ត បាត់ដំបងនិងយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ​បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផែ្នកជំនាញ និងកម្លាំអន្តរាគមន៍ធ្វើការបង្រ្កាបនិងឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៤នាក់នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការស្រាវ ជ្រាវក្នុងករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់ដា-វនិងកាំ-បិ-ត)បណ្តាលឱ្យរបួសជនរងគ្រោះនិង ធ្វើឱ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ ដែលជនសង័្សយទាំង០៤នាក់នោះរួមមាន៖
១-ឈ្មោះ រុំ វីវ: ភេទប្រុស អាយុ១៩ ឆ្នាំរស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
២-ឈ្មោះ សាន់ សាន ហៅឈឹម ភេទប្រុស អាយុ​២០ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
៣-ឈ្មោះសៅ ពិសិទ្ធ ហៅសិទ្ធ ភេទប្រុស អាយុ​២០ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
៤-ឈ្មោះ សាន់ ស៊ីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

សូមជម្រាបជូនថាកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០​២​៣វេលាម៉ោងប្រមាណ០១និង៤០នាទីយប់រំលងអា​ធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២៣ មានករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់​ទោស(ប្រើប្រាស់ដា-វ និងកាំ-បិ-ត)ធ្វើសកម្មភាពកា-ប់ទៅលើជនរងគ្រោះឈ្មោះសង ប៊ុនឆៃ ភេទប្រុ​ស អាយុ—-ឆ្នាំ រស់នៅភូមិទួលស្នួល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសដាច់រយាស់ត្រង់កដៃខាងឆ្វេង, កំភួន ដៃខាងឆ្វេង(រងរបួ​សធ្ងន់)ហើយកា-ប់ម៉ូតូឱ្យខូចខាតចំនួន០១​គ្រឿង​(ម៉ូតូឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខ1N-​0961​បាត់​ដំបង) ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុក ហើយឆ្លងតាមរយ:ការស្រាវ ជ្រាវ សមត្ថកិច្ចនគរបាលធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតវត្ថុតាងដែលមាន-ដា-វ-សា ម៉ូរ៉ៃចំនួន ០១ដើមនិងកាំ-បិតចំនួន ០១ ដើម ជាមធ្យោបាយធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើនិងវត្ថុតាងនគរបាលស្រុកបវេលបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនិតិវិធី ច្បាប់៕

មតិយោបល់