ព័ត៌មានជាតិ

វិភាគ​៖ ប្រេ​ស៊ីល អាច​នឹង​មិន​ឆ្លង​ផុត វគ្គ ១៦ ក្រុម​ចុងក្រោយ​

​នៅ​រាត្រី​នេះ​វេលា​ម៉ោង ២ និង ០០ នាទី ប្រេ​ស៊ីល និង ម៉ិច​ស៊ិកូ ស្ថិតនៅ​ក្រុម A នឹង​ជួប​គ្នា ខណៈ​ដែល​ក្រុម​ទាំង ២ មាន ៣ ពិន្ទុ​ដូចគ្នា ។ សម្រាប់​គូ​នេះ ប្រេ​ស៊ីល ធ្លាប់មាន​ប្រវត្តិ​ឈ្នះ ម៉ិចស៊ីកូ ទាំង​ប្រផិតប្រផើយ ក្រៅ​ក្របខណ្ឌ World Cup ដោយ​លទ្ធផល ២ – ១ ខណៈ​ដែល កាលនោះ Neymar ក៏​ចួលរួម​ប្រកួត​ផង​ដែ​រ ។​
Brazil
​បើទោះបីជា​យ៉ាងនេះក្តី ការប្រកួត​យប់​នេះ គេ​នៅតែ​ធៀប​នឹង​លទ្ធផល ចាស់ ប្រវត្តិ​ចាស់​ថា ប្រេ​ស៊ីល នឹង​ជួប​វឹកវរ ដោយ​ឈ្នះ​ទាំង​ប្រផិតប្រផើយ ក្រោយ​គេ​បានឃើញ​ទម្រង់​លេង ជាមួយនឹង​ក្រូ​អាត ពិបាក​យក​ភ្នែក​មើល ដោយ​មិន​សូវ​ស៊ីសង្វាក់​គ្នា​សោះឡើយ ។ តែ​បញ្ច្រាស​មក​វិញ បើសិ​ជា​យប់​នេះ​ជា​ថ្ងៃ​ស៊យ ប្រេ​ស៊ីល ចាញ់ ម៉ិច​ស៊ិកូ នោះ ម្ចាស់ផ្ទះ ប្រេ​ស៊ីល កាន់តែ​ដុនដាប ទៅហើយ ដែល​ជា​មុខសញ្ញា​ថ្មី ត្រូវ​ជួប​អាសន្ន​។​

​អ្នកវិភាគ និង​និយម តាមដាន​ព័ត៌មាន​កីឡាករ លោក សុខុម បុគ្គលិក​បម្រើ​ការងារ​ក្នុង​ហាង​ឯកជន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្មំពេញ​បានឲ្យដឹងថា ” តាម​ការយល់ឃើញ និង​តាមដាន​កន្លងមក ប្រេ​ស៊ីល មិនអាច​នឹង​ឆ្លង​ផុត​វគ្គ ១៦ ក្រុម​ចុងក្រោយ​នោះ​ទេ ជាពិសេស ពូ​ល​ខ្វែ​ង បើសិន​ជា​ជួប ឈី​លី ឬ អេ​ស្ប៉ាញ ដែល​ជា​ក្រុម B នោះ អាច​នឹង​ដេក​ដូច​អា​ត្នោត នេះ​មិន​និយាយ​ដល់ ក្រុម ហុ​ល្លង់ ដែល​លុត អេ​ស្ប៉ាញ យ៉ាង​ចាស់ដៃ​ផង​។ លោក​បាន​បន្ត​ទៀ​ថា និយាយ​បែប​នេះ មិនមែន​លោក ពេញចិត្ត​នឹង​ក្រុម​ទាំងនោះ ទេ តែ​លោក​វិភាគ ទៅ​តាម​អ្វី​ដែល​ខ្លួន​ធ្លាប់​ដឹង និង​អ្វី​ដែល​ឃើញស្រាប់ ព្រោះថា​ហុ​ល្លង់​នៅពេលនេះ ខ្លាំង​ណាស់​អាច កាច់​ស្នឹងគោ ដោយ​លុត ៥ – ១ ” ។ ហុ​ល្លង់ គឺជា​ក្រុម ដែល​រំពឹង​ថា នឹង​ដឹកមុខ នៅ​ក្រុម B នេះ ហើយ​ឡើង​ទៅ​ជួប ក្រុម​ផ្សេង​ទៀត ។ ក្រុម​ដែល​ប្រេ​ស៊ីល គួរ​យកចិត្តទុកដាក់​នៅពេល​នេះ​ដែរ គឺមាន បារាំង និង អាល្លឹម៉ង់ ខណៈ​ដែល អេ​ស្ប៉ាញ​ទំនង​ឆ្លង​មិន​ផុត ពី​កណ្តាប់ដៃ ហុ​ល្លង់​ឡើយ​។​
​លោក Pele ធ្លាប់​បាន​វិភាគ ពី​ដើមទី មុន​ប្រកួត World Cup ថា “​អាល្លឺម៉ង និង​អេ​ស្ប៉ា​ញ ជា​ក្រុម​ដែល​ប្រេ​ស៊ីល ត្រូវ​យកចិត្តទុកដាក់​” ។ ក៏​ប៉ុន្តែ​នៅពេល​នេះ មិនមែន​មាន​តែ​ក្រុម ២ នោះទេ ដែល​ត្រូវ​យកចិត្ត​ដាក់​នោះ គឺ​ក្រុម ហុ​ល្លង់ ដែល​ដឹកនាំ​ដោយ Van Gaal ក៏​ត្រូវ​ប្រេ​ស៊ីល យកចិត្តទុកដាក់ រួមទាំង បារាំង​ផង​ដែរ​។​

​មួយវិញទៀត ប្រភព​វិភាគ​ខាងលើ បាន​បន្តថា “​បើសិនជា ប្រេ​ស៊ីល ជួប កូ​ស្តា​រីកា ឬ អ៊ីតាលី ដែល​ស្ថិតនៅ​ក្រុម D នៅ​ពូ​ល​ខ្វែង ជាមួយនឹង​ក្រុម​ណាមួយ គឺ​ពិបាក​បំផុត​ហើយ ពោល​គឺ​ឆ្លង​មិន​ផុត​វគ្គ ១៦ ក្រុម​ចុងក្រោយ​នោះ​ទេ ” ។​
​តែ​ទោះជា​យ៉ាងណា នោះ​គឺជា​រឿង​ពេលខាងមុខ អ្វី​ដែល​យើង​ផ្តោត​នៅ​ពេល​នេះ គឺ​ការប្រកួត យប់​នេះ​តែម្តង ថា​ប្រេ​ស៊ីល អាច​លុត ម៉ិចស៊ីកូ ឬក៏​យ៉ាងណា ?

​បញ្ជាក់​ផង​ដែរ​ថា នេះ​គ្រាន់តែ​ជា​ការយល់ឃើញ​មួយ​ជ្រុង​របស់ អ្នកតាមដាន​កីឡា​តែប៉ុណ្ណោះ ខុស​ត្រូវ សូម​បញ្ជេញមតិ ៕
ប្រវត្តិធ្លាប់ជួបគ្នារវាង ប្រេស៊ិល និង ម៉ិច​ស៊ិកូ ៖

មតិយោបល់