សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីខ្ចីម៉ូតូរបស់ជនរងគ្រោះជិះយកទៅដាក់បព្ចាំបានលុយចាយអស់…
បាត់ដំបង:ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកម្រៀង បានដឹកនាំកម្លាំងនគរបាលផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ធ្វើការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ឈ្មោះមាស សុខខឿន ហៅ ដែនឬយឿន ភេទប្រុស អាយុ ៣៩ ឆ្នាំនៅចំណុចផ្សារចាស់ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀងខេត្តបាត់ដំបងដោយនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកម្រៀង ទាក់ទិនក្នុងករណីរំលោភលើសេចក្តីទុកចិត្ត យកម៉ូតូអ្នកដទៃទៅដាក់បញ្ចាំ។សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៣ ជន សង័្សយខាងលើនេះ បានធ្វើសកម្មភាពខ្ចីម៉ូតូរបស់ជនរងគ្រោះឈ្មោះឃិន សុផាត ហៅតាបារាំងភេទប្រុស អាយុ ៦០ឆ្នាំរស់នៅភូមិសំរោងអូរទ្រាឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរកសិករ នៅចំណុចហាងលក់បាយមួយកន្លែងស្ថិតនៅចំណុចក្រុមទី១១ភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ភិនភាគម៉ូតូម៉ាកហុងដាវ៉េវ សេរ100 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AD- 77 27 លេខម៉ាស៊ីន 1075 459 លេខតួ 237 948 ជិះទៅបាត់ពុំឃើញយកមកឱ្យវិញនោះទេ ។ ដោយចាំបាត់ៗមិនឃើញ ទើបជនរងគ្រោះខាងលើ បានដាក់ ពាក្យបណ្តឹងមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀងឱ្យជួយស្រាវជ្រាវនិងចាត់វិធានការ លើជន សង័្សយខាងលើ ។នៅថ្ងៃខាងលើ បានលេចនូវវត្តមានរបស់ជនសង័្សយខាងលើ ទើបសមត្ថកិច្ចអនុវត្តវិធានការបង្រ្កាបឃាត់ខ្លួន និងនាំមកធ្វើការសាកសួរស្រាវជ្រាវ ដែលតាមលទ្ធផល ជនសង័្សយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាពខ្ចីម៉ូតូរបស់ជនរងគ្រោះជិះ ហើយក៏យកទៅដាក់បញ្ចាំនៅហាងបញ្ចាំមួយកន្លែង ក្នុងទឹកប្រាក់ចំនួន ៦,០០០បាត(ប្រាំមួយពាន់)ប្រាក់ថៃ ដោយយកប្រាក់ទៅចាយវាយអស់ មិនមានអ្វីទៅលស់យកម៉ូតូមកវិញក៏គេចខ្លួនពីម្ចាស់រហូត សមត្ថកិច្ចឃាត់ខ្លួនបាន។នៅពេលនេះសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាម នីតិវិធីច្បាប់៕
មតិយោបល់