ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៧…

ក្រចេះ:នៅថ្ងៃទី 17 ខែឧសភាឆ្នាំ 2023 វេលាម៉ោង 14:05 នាទី នៅត្រង់ចំណុចទូទ្រាំង ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅលើផ្លូវជាតិលេខ7 (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ(378-379)
+មានករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញ បុក ម៉ូតូ ក្នងទិសដៅបញ្រ្ចាសទិសគ្នា*
-បង្កឡេីងដោយរថយន្តម៉ាក កូរ៉េ ពណ៌ស ភ្នំពេញ 2BN:9353 (អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន) បើកបរក្នុងទិសដៅ ពីទិសខាងត្បូង ទៅទិសខាងជើង ពេលមកដល់ចំណុចកើតហេតុ បានបុក ម៉ូតូមួយគ្រឿង​ ក្នុងទិសដៅបញ្ច្រាសទិសគ្នា
– ម៉ូតូម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ 1G:3469 បើកបរដោយឈ្មោះ ពៅ ព័ន្ធ ភេទ ប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ (ជនរងគ្រោះបានស្លាប់ក្រោយពីក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ)។
– ចំពោះ វត្ថុតាំងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀង ជាបណ្តោះអាសន្ន។

មតិយោបល់