តាមការរកឃើញថ្មីបានបង្ហាញថា មានអាហារមួយចំនួនដែលមានឥទ្ធិពលលើរោគសញ្ញានៃការឈឺបំពង់ក។ មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យជម្ងឺរបស់អ្នកអូសបន្លោយយូរទៅៗព្រមបាត់។ ដូច្នេះហើយអ្នកគួរតែជៀសវាអាហារមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ការឈឺបំពង់ក។
+ មុនដំបូងត្រូវចៀសវាងអាហារណារឹងៗ ស្រួយដូចជា នំស្រួយ គ្រាប់ធញ្ញជាតិ គ្រាប់( ផ្លែឈើ ) បន្លែឆៅ សាច់អាំង ឬក៏សាច់ចៀនដូចជាសាច់មាន់ចៀន សាច់មាន់បំពង និងអាហារហិលៗដូចជាការី ពីព្រោះអាហារទាំងនេះអាចបណ្តាលឲ្យរលាកបំពង់កកាន់តែខ្លាំង។ ការរលាកបំពង់កនេះនឹងធ្វើឲ្យមានការឈឺចាប់។ ផ្លែឈើដូចជា ផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មាអាចធ្វើឲ្យកាន់តែឈឺបំពង់ក ដោយសារតែផ្លែឈើទាំងអស់នេះមានជាតិអាស៊ីតខ្ពស់។ – ចៀសវាងអាហារសល់ ឬផ្អាប់ទុកយូរ និងភេសជ្ជៈដែលមានជាតិផ្អែមព្រោះវាអាចកាត់បន្ថយភាពស៊ាំ នឹងរោគ។
- ចៀសឲ្យឆ្ងាយពីអាហារណាដែលមិនត្រូវធាតុនឹងបំពង់កដូចជា សណ្តែកដី និងអាហារហិលៗ ឬក៏អាហារដែលក្តៅពេក ប្រោះវាអាចបណ្តាលឲ្យរលាកបំពង់កកាន់តែធ្ងន់ធ្ងរ។
កុំប្រើគ្រឿងស្រវឹងនិងជាតិកាហ្វេអ៊ីន សារធាតុទាំងពីរនេះធ្វើឲ្យរលាកបំពង់កបណ្តាលឲ្យមានការឈឺចាប់។ នៅក្នុងករណីរលាកបំពង់កនេះ ដើម្បីឲ្យបានជាសះស្បើយបានលឿនគឺមានតែប្រើប្រាស់ឱសថ រួមបញ្ចូលជាមួយនឹងរបបអាហារដែលសមស្របនិងធ្វើអនាម័យមាត់៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់