ព័ត៌មានជាតិ

ករណី២នាក់ប្តីប្រពន្ធគាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់ស្មៀនសង្កាត់ព្រៃសត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន…

ភ្នំពេញ:មានករណីដោយការគាស់ទំលុះទំលាយ (គាស់ចំរឹងបង្អួចចូលលួចទ្រព្យ សម្បត្តិ) កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវ បេតុងពេទ្យហ្លួងម៉ែ ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ច្រឹង ប៊ុនហេង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្មៀនសង្កាត់ព្រៃស ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ចំរើន រតនា ហៅ ឆាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី០២ឈ្មោះ ហេង គីមហួយ ភេទ ស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខ របរ មិនពិតប្រាកដ ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ ស្នាក់នៅតាមទីសាធារណៈ ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សម្ភារៈបាត់បង់៖ ១/លុយខ្មែរចំនួន៥០០០០០០រៀល (ប្រាំលានរៀល) ។
វត្ថុតាងចាប់យក៖ ១/អំភ្លីចំនួន០១គ្រឿង, ២/ឧបករណ៍ជំនួយសម្លេងចំនួន០១គ្រឿង, ៣/ ឧបករណ៍ប្លូធូ ចំនួន០១គ្រឿង, ៤/ម៉ាស៊ីនDVR ចំនួន០២គ្រឿង, ៥/ម៉ៃក្រូហ្វូនចំនួន០១គ្រឿង,៦/ កាំបិតផ្គាក់ដងដែកចំនួន០១, ៧/ម៉ូតូម៉ាកគុបជ្រុង ពណ៍ទឹកប៊ិច គ្មានផ្លាកលេខ (ម៉ូតូចាស់) ចំនួន០១ គ្រឿង ។ហេតុការណ៍៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង០០នាទី ជនរងគ្រោះ ឈ្មោះ ច្រឹង ប៊ុនហេង ភេទប្រុស អាយុ៤៤ឆ្នាំ បានបើករថយន្ត០១គ្រឿងម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ ផ្លាកលេខភ្នំពេញ 2AP-0650 ចេញពីផ្ទះស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បី ទៅមើលផ្ទះមួយកន្លែងទៀតដែលជនរងគ្រោះទិញទុកចោលនៅផ្លូវបេតុងហ្លួងម៉ែ ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះទៅដល់ផ្ទះក៏បានឃើញជនសង្ស័យឈោ្មះ ចំរើន រតនា ហៅ ឆាង ភេទប្រុស អាយុ២៤ឆ្នាំ កំពុងលីអំភ្លីដែលមានចម្ងាយពីផ្ទះរបស់ជនរងគ្រោះចំ ងាយ១០ម៉ែត្រ តែជនរងគ្រោះមិនបានចាប់អារម្មណ៍ទេ ក៏ចាក់សោរទ្វារផ្ទះចូលទៅខាងក្នុង ស្រាប់តែ ឃើញ មានស្នាមគាស់ចំរឹងបង្អួចខាងក្រោយ និងទូរក្បាលគ្រែដាក់លុយ ហើយបានបាត់ទ្រព្យសម្បត្តិដូច ជា ១/អំភ្លីចំនួន០១គ្រឿង, ២/ឧបករណ៍ជំនួយសម្លេងចំនួន០១គ្រឿង, ៣/ឧបករណ៍ប្លូធូចំនួន០១គ្រឿង, ៤/ម៉ាស៊ីនDVR ចំនួន០២គ្រឿង, ៥/ម៉ៃក្រូហ្វូនចំនួន០១គ្រឿង ៦/លុយចំនួន៥០០០០០០រៀល (ប្រាំ លានរៀល) រួចជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយ អន្តរាគមន៍ ។ហើយសមត្ថកិច្ចយើងក៏បានចុះធ្វើការអន្តរាគមន៍ឃាត់ខ្លួនសង្ស័យបានចំនួន០២នាក់ ទី០១ ឈ្មោះ ចំរើន រតនា ហៅ ឆាង ទី០២ឈ្មោះ ហេង គីមហួយ ភេទស្រី អាយុ២៦ឆ្នាំ រួមនិងវត្ថុតាង ១/អំភ្លី ចំនួន០១គ្រឿង, ២/ឧបករណ៍ជំនួយសម្លេងចំនួន០១គ្រឿង, ៣/ឧបករណ៍ប្លូធូ ចំនួន០១គ្រឿង, ៤/ ម៉ាស៊ីន DVR ចំនួន០២គ្រឿង, ៥/ម៉ៃក្រូហ្វូនចំនួន០១គ្រឿង, ៦/កាំបិតផ្កាក់ដឹងដែកចំនួន០១, ៧/ម៉ូតូ ម៉ាកគុបជ្រុង ពណ៍ទឹកប៊ិច គ្មានផ្លាកលេខ (ម៉ូតូចាស់ ចំនួន០១គ្រឿង ត្រង់ចំណុចភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាម នីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ (ជនសង្ស័យ) និងបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ឈ្មោះ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ពិតជាបានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះចូលលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់តែម្ដង។

មតិយោបល់