ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងរស្រាវជ្រាវរកប្រភពដើមអាវុធជាង ៣០ដើម ដែលប្រជាពលរដ្ឋប្រទះឃើញ

ខេត្តបាត់ដំបង ៖ ប្រជាជាពលរដ្ឋបានប្រទះឃើញអាវុធជាង ៣០ដើម នៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បន្ទាប់ពីបានឃើញអាវុធប្រជា ពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះទៅពិនិត្យ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា តាមសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋ សមត្ថកិច្ចបានទៅរកឃើញកាំភ្លើងចំនួន ៣៣ដើម ប្រភេទAKស្វ័យ ៣០ដើម និងអាវុធM79 ចំនួន០៣ដើម រួមទាំងបង់ចំនួន៤០បង់ ។ បានយកអាវុធទាំងអស់មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។ ហើយកំពុងតែធ្វើការត្រួតពិនិត្យដើម្បីរកតម្រុយក្នុងការស្រាវ ជ្រាវប្រភពអាវុធ៕

 

មតិយោបល់