ព័ត៌មានជាតិ

គ្រាន់តែរឿងគំនុំសោះជនសង្ស័យប្រើកាំបិតកាប់ជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់…

បាត់ដំបង:កាលពីថ្ងៃពុធ៤កើតខែបឋមាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង ១៩និង៤០នាទីនៅចំណុចក្រុមទី២៥ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល មានករ ណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំ-បិ-ត) បង្កឡើងដោយជនសង័្សយឈ្មោះ ឃួន ឃុន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិជ្រោយ​ស្តៅ ឃុំជ្រោយស្ដៅស្រុកថ្មគោល បានធ្វើសក​ម្មភាពយកកាំ-បិ-ត-កា-ប់ទៅលើជនរងគ្រោះឈ្មោះ ឡោ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិឃុំជា​មួយគ្នាបណ្ដាលឱ្យរងរបួសម្រាមដៃខាងឆ្វេង និងដៃខាងស្តាំ(រងរបួសធ្ងន់) ត្រូវបានក្រុមគ្រួសារបញ្ជូន​ទៅមន្ទីរពេទ្យខេត្តបាត់ ដំបង​ ដែលមូលហេតុដោយ​សាររឿងគំនុំ។ពេលកេីតហេតុភ្លាមៗក្រុមគ្រួសារជនរងគ្រោះបាន​ ប្តឹងមកសមត្ថកិច្ចនគរបាល​មូលដ្ឋាន​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ សានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួ​នជនសង័្សយខាងលេី​ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការស្រាវជ្រាវនិងដកហូតបាន៖
-កាំបិតខ្វែវផ្លែដែកដងដែកប្រវែង១.៤៥សង់ទីម៉ែត្រ ចំនួន០១។ពេលនេះនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំនាញអុត្តបន្តតសមនីតិវិធី​ ច្បាប់៕

មតិយោបល់