ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូបពីនារីម្នាក់បណ្តាលអោយរងរបួស នៅខេត្តកោះកុង

កោះកុង:នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទី នៅចំណុចមុខមន្ទីរពេទ្យបង្អែក
ខេត្តកោះកុង មានករណី:ឆក់កាបូបកើតឡើង ១លើកបង្កឡើងដោយជនសង្ស័យ ០២នាក់ប្រុស
១/ ឈ្មោះ សោម ផានិត អាយុ ២៣ឆ្នាំ មុខរបរ កម្មករ(អ្នកធ្វើសកម្មភាពឆក់ មានទីលំនៅភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
២/ឈ្មោះណែត រ័ត្ន អាយុ១៩ឆ្នាំ មុខរបរកម្មករ(អ្នកបើកម៉ូតូ)។
និងជនរងគ្រោះ ឈ្មោះ សូត្រ បុទុម ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ លក់ដូរមានទីលំនៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រងរបួសស្រាល។
*វត្ថុតាងដកហូតបាន:
_ម៉ូតូ ១គ្រឿង ម៉ាក់វ៉េវ ពណ៌ស ស្លាកលេខភ្នំពេញ1BY.6285។
_កាបូបស្ពាយ១ ពណ៌ខ្មៅមានប្រាក់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់កម្លាំងយើង កសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។

មតិយោបល់