ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធករណីរក្សាទុកនូវសារធាតុញៀន…

បាត់ដំបង:កាលពីថ្ងៃ ព្រហស្បត្តិ៍១១​កេីត​ខែបឋ មាសាឍឆ្នាំថោះ​បញ្ចស័កព.ស.២ ៥ ៦៧ ត្រូវនឹងថ្ងៃទី២៨ខែ មិ​ថុនាឆ្នាំ២ ០ ២៣ វេលាម៉ោង១១និង០០នាទីនៅចំ ណុ​ចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តម​សេ នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និ​មល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ឯក​ ឡុង​យោធាវីរៈ​ អធិការនគរ​បា​លស្រុ​ ក​ឯកភ្នំ​ បានដឹក​កម្លាំងផ្នែកប្រឆាំ​ង​គ្រឿង​ញៀននៃអធិការដ្ឋាននគរ​បាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ចុះប្រតិបត្តិការ​បង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន០១​ករ​ណី​ក្នុងបទល្មើស(ជាក់ស្តែង )ដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនស​ង្ស័យបានចំនួន ០២ នាក់ គឺទី១ ឈ្មោះ សុខ ហុកគី ភេទប្រុ ស អាយុ​៣៩ឆ្នាំ ទី២ ឈ្មោះ គន្ធា សុភី ភេទ​ស្រី អាយុ២៩ឆ្នាំ(ប្ដី ប្រពន្ធ) អ្នកទាំងពីរ រស់នៅភូមិព្រែក​ទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំ បង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន​០១ថង់ ទម្ងន់(​១១.៤៧ក្រាម)ថ្លឹងទាំងសំបកសង្ស័យមានសារធាតុញៀន
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១
-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១
-ទូរស័ព្ទដៃចំនួន០២គ្រឿង។រហូតមកដល់ថ្ងៃនេះជនសង្ស័យខាងលេីសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំបញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕

មតិយោបល់