ព័ត៌មានជាតិ

រថយន្តកុងតឺន័រមួយគ្រឿង បើកបុកនិងកិនម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកុងតឺន័របើកបុកនិងកិនម៉ូតូអូសប្រហែល៥០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង បើកបរធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ។ លុះពេលធ្វើដំណើរមក ដល់កន្លែងកើតហេតុ បានបុកនិងកិនម៉ូតូមួយគ្រឿង អូសប្រហែលជា៥០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង កើតហេតុ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកទៅ ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកសពទៅធ្វើ បុណ្យតាមប្រពៃណី ។ ដោយម៉ូតូនៅជាប់ក្នុងក្រោមរថយន្តនូវឡើយ ។

បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់