ព័ត៌មានជាតិ

អាសូរណាស់!ជិតដល់ថ្ងៃរៀបការហើយករណីបុរសម្នាក់ជិះម៉ូតូបុកគ្នាបណ្តាលអោយស្លាប់ចោលគូដណ្តឹង…

ភ្នំពេញ:ករណីម៉ូតូបុកគ្នាបណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់ នាលាម៉ោង ៧៖៥០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចច្រកចូលផ្លូវល្បឿនលឿន ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
សពជនរងគ្រោះមានឈ្មោះ សុះ រី ភេទប្រុស អាយុ២០ឆ្នាំ ទើបមកធ្វើការជាព្រូរថយន្ត បានជាង១ខែ ដែលមានគូរដណ្តឹង ឈ្មោះ អ៊ី សម្ភស្ប អាយុ១៧ ឆ្នាំ ជាបុគ្គលិកក្នុងក្រុមហ៊ុនជាមួយគ្នា ស្នាក់នៅក្នុងក្រុមហ៊ុន កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមប្រភពពត៌មាន ឲ្យដឹងថា មុនពេលកើតហេតុ បានឃើញជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H-4919 សេរីឆ្នាំ ២០១៩ ជិះទៅទិញទឹកកក លុះត្រឡប់មកវិញ ខណ:ដែលឆ្លងផ្លូវបញ្ច្រាសពីកើតទៅលិច ត្រូវបានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ព្រៃវែង 1W-1410 ជិះល្បឿនលឿន តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីត្បូងទៅជើង បុកពេញទំហឹង បណ្តាលឲ្យស្លាប់ខាងម្ចាស់ម៉ូតូសេរីឆ្នាំ២០១៩ ចំណែកភាគីម្ខាងទៀតបានរងរបួសធ្ងន់ធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់