ព័ត៌មានជាតិ

របួសទាំងសងខាងករណីម៉ូតូបុកគ្នានៅស្រុកអន្លង់វែង

ឧត្តរមានជ័យ: កាលពី វេលាម៉ោង៤ និង ០០ នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៨-១០៩ ស្ថិតក្នុង ភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បង្ករឡើងរវាង ម៉ូតូ និងម៉ូតូ ក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិចបណ្តាលឲ្យរងរបួសធ្ងន់ ០១ នាក់ ( ស្រី )
អ្នកបើកបរម៉ូតូឈ្មោះ ទិត វណ្ណា ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅ ភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ០១ គ្រឿងម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប 1N – 6341 បើកបរក្នុងទិសដៅពីកើតទៅលិច ( រងរបួសធ្ងន់បាក់ដៃ និងជើងខាងឆ្វេង ) និងអ្នករួមដំណើរ ០១ នាក់ ឈ្មោះ ប៊ុន លីហ្វុង ភេទប្រុស អាយុ ០៧ឆ្នាំ ( រងរបួសស្រាល ) ។
និងអ្នកបើកបរម៉ូតូឈ្មោះ ខេង សុធី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ០១ គ្រឿង ម៉ាក Wave ពណ៍ក្រហម+ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច ( រងរបួសស្រាល ) ។
មលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះ ទិត វណ្ណា ភេទស្រី អាយុ ៦៤ឆ្នាំ បត់មិនប្រុងប្រយ័ត្ន ។

បច្ចុប្បន្នវត្ថុតាងម៉ូតូទាំង ០២ គ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់