ព័ត៌មានជាតិ

កូនចិត្តតិរច្ឆាន កាប់ប្រហារឪពុកបង្កើត ដោយសារមាន់១ក្បាល

​​កំពតៈ ​កូន​រមិលគុណ​ម្នាក់ ​​បាន​​ទាញ​​ពូថៅ​កាប់​ប្រហារទៅលើ​ឪពុក​បង្កើត​របស់​ខ្លួនឯង​ដោយ​គ្មាន​ប្រណី​ បណ្តាលឲ្យ​រង​របួស​ជា​ ទម្ងន់​​ កាលពី​វេលា​ម៉ោង​៧និង​០០​នាទី​យប់​ ថ្ងៃទី​១២ ​ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ភូមិ​អណ្ដូង​ខ្មែរ ​សង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត ខេត្តកំពត។

នគរ​បាល​អធិការ​ក្រុង​កំពត ​បាន​ឲ្យដឹងថា​ ជនសង្ស័យ​មានឈ្មោះ​ ហេង វិបុល ភេទ​ប្រុស អាយុ​២៧ឆ្នាំ ឪពុក​បង្កើត​រង​របួស​ ឈ្មោះ ​ហេង សម្បត្តិ អាយុ​៥៣ឆ្នាំ រស់នៅ​ភូមិ ​ឃុំកើតហេតុ​ខាងលើ។ តាម​ចម្លើយសារភាពរ​បស់ជន​ស​ង្ស័​យ​បានឲ្យដឹងថា ខ្លួន (​ជនសង្ស័យ​) បាន​ខឹង​នឹងឪ​ពុក​បង្កើត​របស់​ខ្លួន​ ដោយ​បាន​យក​មាន់ជល់​ដែល​ខ្លួន​បាន​ចិញ្ចឹម ​យក​ទៅលក់​ ដោយ​មិនបាន​​ប្រាប់​ខ្លួន​ឲ្យដឹង ​ហើយ​នូវ​ពេល​ខ្លួន​សួរនាំ​ក៏ត្រូវ​ឪពុក​ស្ដី​បន្ទាស​ថែម​​ទៀត។

មន្ដ្រី​នគរបាល​អធិការ​ក្រុង​កំពត​ បាន​ឲ្យដឹងទៀតថា ​ដោយសារ​ខឹង​នឹង​ឪពុក​ស្ដី​បន្ទាស ​និង លក់​មាន់​ជល់​របស់ខ្លួន​ផង ​ជនសង្ស័យ​ក៏បានយក​​ពូថៅ​កាប់​ប្រហារ​ទៅលើ​ឪពុក​បង្កើត​របស់​ខ្លួន​បណ្តាល​ឲ្យ​របួស​បាក់ឆ្អឹងកដៃ ​និង​ដាច់​សរសៃ​ម្រាម​កូនដៃ​ និង​នាងដៃ​ ត្រូវ​បាន​អ្នកជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​សម្ភព​បូកគោ។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញកសាង​សំណុំរឿង​ បញ្ចូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​៕

មតិយោបល់