ព័ត៌មានជាតិ

អាសូរណាស់!ករណីរថយន្តបុករត់បណ្តាលអោយស្រ្តីម្នាក់ស្លាប់ តាមបណ្តោយផ្លូវលេខ១០៤…

ភ្នំពេញ:នៅថ្ងៃពុធ ទី០៥ ខែកក្ដដា ឆ្នាំ២០២៣ វេលាម៉ោង ០៤និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងអ្នកថ្មើរជើង នៅត្រង់ចំណុចលើផ្លូវលេខ១០៤ ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សស្រី០១នាក់ ស្លាប់នៅកន្លែងកើតហេតុ ។
១/ ភាគីរថយន្ត មិនស្គាល់ម៉ាកបើករត់គេចពីកន្លែងកើតហេតុបាត់។
២/ ភាគី អ្នកថ្មើរជើងមិនស្គាល់អត្តសញ្ញាណ (ស្លាប់នៅកន្លែងកើតហេតុ) ។
ដំណេីររឿង: មុនពេលកើតហេតុ រថយន្ត និងអ្នកថ្មើរជើង ស្របទិសគ្នា ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ រថយន្តបានបុកអ្នកថ្មើរជើង រួចកិនស្លាប់តែម្ដង ។
សព: ត្រូវបានយកទៅតម្កល់នៅវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន:គ្រោះថ្នាក់ចរាចរណ៍ខាងលើ កំពុងស្រាវជ្រាវបន្ត ។

មតិយោបល់