ព័ត៌មានជាតិ

នគរបាលស្រុកអង្គស្នួល បង្រ្កាបមុខសញ្ញា ចែកចាយគ្រឿងញៀន បានម្នាក់

កណ្តាល: មិនបាន២ម៉ោងផង នគរបាលស្រុកអង្គស្នួល ដឹកនាំដោយ លោកវរសេនីយ៍ មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់ ខណៈជនសង្ស័យរៀបចំ
វេចខ្ចប់ចែកចាយ។

ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងកាលពីម៉ោងជាង៣រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់ឲ្យដឹងថា ជនសង្សយ័ជាមុខសញ្ញាចែកចាយគ្រឿងញៀន នោះមានឈ្មោះ ញ៉េន ម៉ៅ អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ ទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានទទួលព័ត៌មាន ថា មានមុខសញ្ញាចែកចាយថ្នាំញៀន នៅចំណុចកើតហេតុខាងលើទើប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិលពើក ឈានទៅដល់ការឃាត់បាន មុខសញ្ញា ម្នាក់ រកឃើញមានថ្នាំ ម្សៅពណ៌ ស ថ្លា សង្ស័យថា សារធាតុញៀនចំនួន ១កញ្ចប់ធំ តំលៃ៥០ដុល្លារនិងសម្ភារៈវេចខ្ចប់ មួយចំនួន ទូរស័ព្ទចំនួន១គ្រឿងម៉ាកនូគាចុចពិល ស្រោមដៃ១គូ មួកពណ៌ក្រហមចំនួន១ ម៉ូតូម៉ាក C ១២៥ សេរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BL-8010។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចតាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់ថា ខ្លួនទៅទិញគ្រឿងញៀននេះ នៅមុខពេទ្យលោកសង្ឃ ដើម្បីយកមកចែកចាយ។ បច្ចុបន្បន្នជនសង្ស័យ និងរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

drug00001 drug00002 drug00003 drug00004

មតិយោបល់