ព័ត៌មានជាតិ

ករណីរថយន្តធន់ធំបុកម៉ូតូបណ្តាលអោយមនុស្សពីរនាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៤…

ព្រះសីហនុ:យោងតាមផេកមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានអោយដឹងថា នៅវេលាម៉ោង ២២:៥០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៦-១៧៧ ស្ថិតនៅភូមិឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាង រថយន្ដ ០១គ្រឿង ម៉ាក FUSO ពាក់ផ្លាកលេខ កំពងស្ពឺ ៣A-៨៩៧២ ស្លាកលេខសណ្ដោងរ៉ឺម៉ក់ ភ្នំពេញ ៤A-៩១៧៥ ទិសដៅពី ភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ នាក់បើកបរមិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១J-០៦៥៧ ទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ទ្រី ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងនាក់រួមដំណើរ ០១នាក់ឈ្មោះ យោ គៀក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបុកចំពីមុខផ្នែកខាងឆ្វេង បណ្ដាលអោយភាគីខាងម៉ូតូនាក់រួមដំណើរស្លា•ប់ ភ្លាមៗនៅកន្លែងកើតហេតុ និងនាក់បើកបរបានស្លា.ប់ ពេលបញ្ជូនទៅដល់មន្ទីពេទ្យ
ក្រោយកើតហេតុអ្នកបើកបររថយន្ដបានបើកគេចខ្លួន លុះដល់ជិតរង្វង់មូលស្ទឹងហាវ បានឈប់រថយន្ត រត់គេចខ្លួនបាត់

សាកសព កម្លាំងអាវុធហត្ថស្រុកព្រៃនប់ បានចូលរួមដឹកប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី

មតិយោបល់