ព័ត៌មានជាតិ

បុរស​ឡប់សតិ​ជនជាតិ​ចិន​ម្នាក់​បាន​ឡើង​ទៅ​រាំ​នៅ​លើ​បង្គោល​ភ្លើង​

​យោងតាម​គេហទំព័រ​បរទេសមួយ​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៣​មាន​យុវជន​ម្នាក់​ដែល​រស់នៅ​ក្នុង​ខេត្ត Guangdong ប្រទេស​ចិន បាន​ឡើង​ទៅលើ​បង្គោល​ដែលមាន​ប៉ូល​តង​ស្យែល​ខ្ពស់​រហូតដល់ ១១០ គឺ​ឡូ​វ៉ាត់​ក្នុង​កម្ពស់ ២៤ ម៉ែត្រ​។​

​យុវជន​វ័យក្មេង​រូបនោះ​បាន​ចាត់ទុក​កំពូល​បង្គោល​ភ្លើង​ដែល​មាន​ប៉ូល​តង់​ស្យែល​ខ្ពស់ជាឆា​ក​របស់​ខ្លួន ហើយ​ថែមទាំង​បាន​បញ្ចេញ​កាយវិកា​ដូច​តារា​ល្បីៗ​នៅក្នុង​បទ​ចម្រៀង​ថែម​ទៀត តែ​បន្តិច​ក្រោយមក​គាត់​បាន​ដោះ​ស្បែកជើង ព្រមទាំង​អាវយឺត​ដែល​ពាក់​ជាប់​នៅ​នឹង​ខ្លួន​បោះ​មក​លើ​ដី​ទុក​ខ្លួន​ឲ្យនៅ​ទទេរ​។ គាត់​ឈរ​នៅលើ​បង្គោល​ភ្លើង​រហូត​ដល់​សាច់ញាតិ និង​មិត្ត​ភ័ក្តិ​ខំ​រក​មធ្យាបាយ​ដើម្បី​ពន្យល់​ណែនាំ​គាត់ ៣ ដង ដែល​ការអនុវត្ត​នេះ​ត្រូវ​ចំណោយពេល​រហូតដល់​ទៅ ៥ ម៉ោង​ទើប​អាច​នាំ​គាត់​ចុះ​មកក្រោម​វិញ​ដោយ​សុវត្ថិ​ភព​។​

​តាម​ការស៊ីបអង្កេតរ​បស់​ប៉ូលិស​នៅ​ក្នុងស្រុក Nam Hai បានបញ្ជាក់​ថា​បច្ចុប្បន្ន​បុរស​វ័យក្មេង​រូបនេះ​ត្រូវបាន​គេ​នាំ​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ព្យាបាល​។ ប៉ូលិស​សង្ស័យ​ថា​គាត់​មាន​ជម្ងឺ​ឡប់សតិ​ដែល​ទាក់ទង​ទៅនឹង​ការងារ​របស់​គាត់​គឺ​ដើរ​ទារបំណុល​៕
Crazyman

Crazy Man

មតិយោបល់