ព័ត៌មានជាតិ

ជនសង្ស័យប្រើកាំក្លើងខ្លីក្លែងក្លាយធ្វើពីឈើយកធ្វើសកម្មលួចម៉ូតូប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ព្រះសីហនុ:បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(លួចកាច់ករម៉ូតូ
ស្រុកព្រៃនប់ : កាលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៦ និង ១០នាទី នៅចំណុច ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោរកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូរបស់ប្រជាពលរដ្ឋ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1J-8053 ដែលជនរងគ្រោះចតទុកនៅមុខបន្ទប់ជួល ។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាង
យកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ជនជាតិខ្មែរ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តវីតិវិធី ។
ជនសង្ស័យឈ្មោះ ឈិន កុសល ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សម្ភារៈវត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ផ្លាកលេខៈ ព្រះសីហនុ 1J-8053 (ផលនៃអំពើចោរកម្ម)
-សោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូ ចំនួន ០២
-ឧបករណ៍សម្រាប់ដោះម៉ូតូមួយចំនួន
-កាំភ្លើងខ្លីក្លែងក្លាយ ០១ដើម (ធ្វើពីឈើ)
បច្ចុប្បន្នជនសង្ស័យនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។

មតិយោបល់