ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីហិង្សាយកដៃរឹតកគំរាមយកទូរសព្ទដៃនិងប្រាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:ទោសដោយសារការប្រើអំពើហិង្សា (យកដៃរឹតកគំរាមយកទូរសព្ទដៃនិងប្រាក់) ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន ធ្វើការស្រាវជ្រាវបង្រ្កាប និងចាប់ខ្លួនបានយកមកអនុវត្តតាមនីតិវិធី

អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ✴️

#សំពៅលូន: នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១ និង ១០នាទី មានករណី #អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដៃរឹតក គំរាមយកទូរស័ព្ទដៃ និងប្រាក់ ) កើតឡើង ចំនួន ០១ ករណី នៅចំណុច ក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ សេង ទឹកថ្លា ភេទស្រី អាយុ ២៧ ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ចំណុចភូមិឃុំកើតហេតុ ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន ០១ នាក់ ភេទប្រុស មានភិនភាគ មាឌល្មម កំពស់ប្រហែល១,៦៥ ម៉ែត្រ សម្បុរសណ្តែកបាយ អត់ពាក់អាវ អាយុប្រហែល ៣០ ឆ្នាំ បានធ្វើសកម្មភាព យកដៃក្រៀករឹតកគំរាមសម្លាប់ជនជនរងគ្រោះ ដែលកំពុងដើរតាមផ្លូវទៅផ្ទះតែម្នាក់ឯង ហើយយកទូរសព័្ទដៃ ម៉ាក OPPO A92 ពណ៌ខ្មៅ ចំនួន ០១ គ្រឿង និងប្រាក់ចំនួន ៦០,០០០ ៛ (ប្រាំមួយម៉ឺនរៀល) ហើយរត់គេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះធ្វើការស្រាវជ្រាវកំណត់បាននូវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើសខាងលើគឺឈ្មោះ ទិត ខា ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បាននៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។ ដោយយោងតាមការចង្អុរបង្ហាញពីជនរងគ្រោះឈ្មោះ សេង ទឹកថ្លា ,និងការបំភ្លឺឈ្មោះ ទិត ឃាង ភេទប្រុស អាយុ ៣៧ ឆ្នាំ ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា #ចោរលួចចំនួន ០១ នាក់ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ។

មតិយោបល់