ព័ត៌មានជាតិ

ករណីក្មេងប្រុសសិស្សសាលាម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបណ្តាលអោយដួលរងរបួសធ្ងន់ លើស្ពានកោះកុង…

កោះកុង:នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលដោយខ្លួនឯង នៅចំណុចលើស្ពានកោះកុងត្រើយខាងលិច ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង
ស្រុកមណ្ឌលសីមា បណ្តាលឲ្យមនុស្សរងរបួសធ្ងន់០១នាក់។
១/ជនរងគ្រោះឈ្មោះ ហៃ ច័ន្ទវីរះ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មុខរបរ សិស្ស បើកម៉ូតូម៉ាក វេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
»មូលហេតុ បើកបរក្នុងល្បឿនលឿន
_ជនរងគ្រោះ ត្រូវបានឡានពេទ្យដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្ត។
បច្ចុប្បន្ន ម៉ូតូ ផ្នែកជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា។

មតិយោបល់