ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាសិស្ស៨នាក់ករណីយកដាវដេញកាប់បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់…

ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ព្រមទាំងចាប់យកវត្ថុតាងបានដូចជា : ម៉ូតូចំនួន ០៤គ្រឿង និងដាវចំនួន ០៣ដើម នៅចំណុចក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាតកម្ម (ព្រួតគ្នាវាយ និងយកដាវដេញកាប់បណ្តាលឲ្យរបួលធ្ងន់) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០២ម៉០០នាទីទាបភ្លឺ ។

-ជនសង្ស័យឃាត់ខ្លួនបាន ០៨នាក់ :
១.ឈ្មោះ ហួត សុផារ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកហូកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។
២.ឈ្មោះ ជួន ប៊ុនណា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២០៣ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។
៣.ឈ្មោះ ប៊ុត រតន: ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។
៤.ឈ្មោះ ភាង សង្ហា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០៦ ផ្លូវលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។
៥.ឈ្មោះ ម៉ម បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។
៦.ឈ្មោះ ស៊ីម សុភត្រ្តា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។
៧.ឈ្មោះ ស៊ុន តូម៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។
៨.ឈ្មោះ សាន ចក្រានុត ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។

-វត្ថុតាងចាប់យក : ម៉ូតូចំនួន ០៤គ្រឿង និងដាវចំនួន ០៣ដើម ។

-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់