ព័ត៌មានជាតិ

បើកម៉ូតូលឿនដូចហោះ ព្រលះគោយន្តកន្ត្រៃចតស្ងៀម ស្លាប់២នាក់

ឧ​ត្ត​រ​មានជ័យ: គ្រោះថ្នាក់​ចរាចរណ៍ ​ម៉ូតូ​មួយ​គ្រឿង​មិន​ដឹង​ជា​ចងកំហឹងមកពីណា​ បាន​បើក​មក​បំបុក​​នឹង​​គោយន្ត​កន្ត្រៃ​​ ចត​ស្ងៀម ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​ ​(​​ប្រុស​១​ ស្រី​១ )​។ ​ហេតុការណ៍​នេះ ​បានកើតឡើង​​ នៅវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦៨ ​ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​កូន​ក្រៀល ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

តាម​សាក្សី​ បាន​ឲ្យ​ដឹង​ថា​ អ្នកបើក​ម៉ូតូ​បង្ក​ឈ្មោះ ដៀប ឃុន​ស័​ក្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ សង្កាត់​អូរ​ចារ ​ក្រុង​និង​ខេត្តបាត់ដំបង​ មុខរបរ​ជា​ទាហាន​កងរថក្រោះ​លេខ​៦៥​ ឈរជើង​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ​ក្រុង​សំរោង បាន​បើកបរ​ម៉ូតូ ​ម៉ាក​ហុងដា​ឌ្រឹម​ ពណ៌ខ្មៅ សេរី​១២៥​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ ឧ​ត្ត​រ​មានជ័យ​ ១C-៤៨១៣ បើកបរ​ពី​ត្បូង​ទៅ​ជើង​ មក​បុក​គោយន្ត​កន្ត្រៃ​ដែល​ឈប់​ចត​ស្ងៀម ​(​បណ្តាល​ឲ្យ​ស្លាប់​ នៅពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​)​។ ​អ្នក​រួមដំណើរ ​ជាមួយ​ឈ្មោះ វេត សា​នាង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ​រស់នៅ​ភូមិ​សំរោង ស្រុក​រលៀ​ផ្អៀ​រ ​ខេត្តកំពង់ឆ្នាំង​(​ស្លាប់​ភ្លាមៗ​កន្លែង​កើតហេតុ​)​។​ម្ចាស់​គោយន្ត​កន្ត្រៃ ឈ្មោះ គក់ ស្រស់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់ កើតហេតុ​ខាងលើ​។

ក្រោយ​កើតហេតុ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ ធ្វើការ​វាស់វែង​និង​ដកហូត​វត្ថុតាង​ និង​នាំ​ខ្លួន​ម្ចាស់​គោយន្ត​កន្ត្រៃ ​មកកាន់​អធិការដ្ឋាន​ក្រុង​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​៕

IMG_3220

IMG_3217

IMG_3219

IMG_3221

មតិយោបល់